logo logo
banner1
ព្រះរាជអាជ្ញាបែលហ្ស៊ិក ចោទប្រកាន់សមាជិកសភាអឺរ៉ុប ១រូបទៀត ពីបទពុករលួយ
 

លោក Marc Tarabella សមាជិកសភាអឺរ៉ុប មកពីប្រទេសបែលហ្ស៊ិក

សារព័ត៌មានបែលហ្ស៊ិកចេញផ្សាយប្រចាំថ្ងៃ Le Soir បានរាយការណ៍ថា ព្រះរាជអាជ្ញានៃព្រះរាជាណា ចក្របែលហ្ស៊ិកបានធ្វើការចោទប្រកាន់លើសមាជិកសភាអឺរ៉ុប ១រូបទៀត គឺ លោក Marc Tarabella ពីបទ រឿងអាស្រូវពុករលួយទទួលប្រាក់ដែលធ្វើឱ្យប៉ះពាល់ដល់ការសម្រេចចិត្ត ដែលធ្វើឱ្យកក្រើករញ្ជួយសភា អឺរ៉ុប។ លោក Tarabella ជនសង្គមនិយមបែលហ្ស៊ិក១រូប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ សារព័ត៌មានខាងលើបានស្រង់សម្តីរបស់ព្រះរាជអាជ្ញាសហព័ន្ធថា កាលពីថ្ងៃ​សៅរ៍លោក Tarabella  ត្រូវ បានចោទប្រកាន់ពីបទពុករលួយ លាងលុយកខ្វក់ និងជាសមាជិកអង្គការឧក្រិដ្ឋជន។

មេធាវីរបស់លោក  Tarabella  គឺលោក  Maxime Toller  បានថ្លែងថា កូនក្តីរបស់លោកបានបដិសេធ ថាមិនបានធ្វើអ្វីខុស ក្នុងអំឡុងពេលនៃការសាកសួរពីអាជ្ញាធរ​បែលហ្ស៊ិក។​ រឿងអាស្រូវដែលហៅថា Qatar gate បានកើតមានឡើងកាលពីខែធ្នូ ឆ្នាំ២០២២ ដែលនៅពេលនោះអាជ្ញាធរមានសមត្ថកិច្ចបានចោទ ប្រកាន់មនុស្ស ចំនួន ៤រូប ជាប់ពាក់ព័ន្ធទៅនឹងសភាអឺរ៉ុប  ដែលស្ថិតនៅក្នុងរាជធានីព្រុចស៊ែល ប្រទេស បែលហ្ស៊ិកពាក់ព័ន្ធនឹងការចោទប្រកាន់ថា ម្ចាស់ផ្ទះ World cup ប្រទេសកាតា បានជះប្រាក់ និងអំណោយ ដល់ពួកគេដើម្បីមានឥទ្ធិពលលើការសម្រេចចិត្ត…៕

https://wsau.com/2023/02/12/belgium-charges-another-eu-lawmaker-with-corruption/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`