គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យដើម្បីកែលម្អ និងលើកកម្ពស់ហុងកុង (DAB) បង្កើតការិយាល័យសភាប្រជាជនចិន និងសភាប្រឹក្សានយោបាយប្រជាជនចិន
កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ គណបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យដើម្បីកែលម្អ និងលើកកម្ពស់ ហុងកុង (Democratic Alliance for the Betterment and Progress of Hong Kong) បានប្រកាសថា ខ្លួនបានបង្កើតការិយាល័យសភាប្រជាជនចិន និងសភាប្រឹក្សានយោបាយប្រជាជនចិនរបស់ខ្លួនក្នុងទីក្រុង ហុងកុង ដើម្បីប្រមូលមតិយោបល់នានាពីប្រជាពលរដ្ឋនៃតំបន់រដ្ឋបាលពិសេសចិន (ហុងកុង) និងបម្រើជា ស្ពានគមនាគមន៍ រវាងតំបន់រដ្ឋបាលពិសេសចិន (ហុងកុង) និងរដ្ឋាភិបាលទីក្រុងប៉េកាំង។ គណបក្សដែល មានគណៈប្រតិភូសមាជិកសភាប្រជាជនចិន ៧ រូប និងសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិន ៩ រូប បានឱ្យដឹងថា ខ្លួនសង្ឃឹមថា ការិយាល័យនេះ នឹងផ្តល់បណ្តាញមួយសម្រាប់បញ្ជូនបន្តនូវមតិយោបល់នានា របស់ប្រជាជន និងសំណួរនានាស្តីពី បញ្ហាពាក់ព័ន្ធនឹងចិនដីគោក៕
https://news.rthk.hk/rthk/en/component/k2/1687568-20230212.htm
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម