រដ្ឋសភាវៀតណាម គ្រោងធ្វើជាម្ចាស់ផ្ទះវេទិកាសមាជិកសភាវ័យក្មេងនៃសហភាពអន្តរសភា (IPU) នាខែកញ្ញា ឆ្នាំ២០២៣
រដ្ឋធានីហាណូយ៖ រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម គ្រោងធ្វើជាម្ចាស់ផ្ទះវេទិកាសមាជិកសភាវ័យក្មេងនៃសហភាពអន្តរសភា (IPU) ក្នុងរដ្ឋធានីហាណូយនាសប្តាហ៍ខាងមុខនេះ។ លោក Vũ Hải Hà ប្រធានគណៈកម្មាធិការអន្តរជាតិនៃរដ្ឋសភា បានថ្លែងថា លេខាធិការដ្ឋានសហភាពអន្តរសភា បានវាយតម្លៃខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ របស់រដ្ឋសភាវៀតណាម។
ភ្នាក់ងាររដ្ឋវៀតណាមនានា ក៏បានបង្ហាញការយល់ឃើញថា ព្រឹត្តិការណ៍នេះមានសារៈសំខាន់ក្នុងការអនុវត្តសេចក្តីណែនាំស្តីពី ការជំរុញ និងលើកកម្ពស់ទំនាក់ទំនងការទូតពហុភាគី ដែលត្រូវបានដាក់ចេញដោយលេខាគណៈកម្មាធិការមជ្ឈិមបក្ស។
ខណៈពេលធ្វើជាអធិបតីក្នុងកិច្ចប្រជុំការងារ រវាងគណៈកម្មាធិការនេះ និងភ្នាក់ងារពាក់ព័ន្ធនានាដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍នេះ លោក Vương Đình Huệ ប្រធានរដ្ឋសភាវៀតណាមបានកត់សម្គាល់ថា វេទិកានេះ គឺជាព្រឹត្តិការដ៏មានសារៈសំខាន់មួយនៃទំនាក់ទំនងការទូតពហុភាគីនៃរដ្ឋសភាវៀតណាម ក្នុងឆ្នាំ២០២៣ នេះ។
បន្ទាប់ពី ការរៀបចំសន្និបាតសហភាពអន្តរសភាលើកទី១៣២ និងសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ មក វេទិកានៅពេលខាងមុខនេះ គឺជាឱកាសសម្រាប់វៀតណាមលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងចំណោមមិត្តភក្តិអន្តរជាតិនានា។ លោកបានបន្តស្នើឱ្យគណៈកម្មាធិការនេះ ត្រៀមរៀបចំឱ្យបានល្អបំផុតសម្រាប់តួនាទីរបស់ខ្លួនដែលមានរយៈពេល ៣ ថ្ងៃ។
វេទិកានេះ មានគោលបំណងជំរុញតួនាទីសមាជិកសភាវ័យក្មេង និងការចូលរួមរបស់យុវជនក្នុងសកម្មភាពនានារបស់សភា, ការលើកមតិយោបល់ផ្អែកលើទស្សនវិស័យរបស់យុវជនអំពីសកម្មភាព និង របៀបវារៈរបស់សហភាពអន្តរសភា, ការកសាងសមត្ថភាព និងការពង្រីកផ្លូវរបស់យុវជនចំពោះ បញ្ហាកង្វល់រួម៕
http://ព័ត៌មានសភាទ្វីបអាស៊ី ១៣-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.einnews.com/pr_news/616492265/vi-t-nam-to-host-ipu-forum-of-young-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម