“ទឹកសម្រាប់ប្រជាជន និងផែនដី៖ បញ្ឈប់ការខ្ជះខ្ជាយ, ផ្លាស់ប្តូរល្បែង, វិនិយោគសម្រាប់អនាគត” គឺជាប្រធានបទនៃសវនាការសភាឆ្នាំ២០២៣ ដែលរួមគ្នាផ្តួចផ្តើមដោយប្រធានមហាសន្និបាតអង្គការសហ-ប្រជាជាតិ (UNGA) និងសហភាពអន្តរសភា(IPU)។ សន្និបាតនេះ នឹងប្រព្រឹត្តិនៅថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ក្នុងទឹកដីសហរដ្ឋអាមេរិក ជាមួយនឹងការរំ- ពឹងទុកថា នឹងមានការចូលរួមពីសមាជិកសភា ប្រធានសភា ទីប្រឹក្សា និងមន្រ្តីពាក់ព័ន្ធជាង២៥០នាក់ មកពីជាង៦០ប្រទេស។
សវនាការនេះនឹងប្រព្រឹត្តិទៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចមួយ ដែលគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សភា ក្នុងការអនុវត្តរបៀបវារៈឆ្នាំ២០៣០នៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាផែនការលម្អិត (Blueprint) ដែលពិភពលោកបានឯក ភាពគ្នាដើម្បីកសាងនូវអនាគតមួយ ដែលប្រសើរជាងមុន និងមានចីរភាពជាងមុនសម្រាប់ទាំងអស់គ្នា។ សេចក្តីសម្រេចលេខ77/159ខាងលើ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់សភាជាតិនៃបណ្តាប្រទេសទាំងអស់ ក្នុងការធ្វើឱ្យផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព មានភាពរស់រវើក តាមរយៈអំណាចរបស់ខ្លួន (របស់សភា) ក្នុងការធ្វើច្បាប់ អនុម័តថវិកា និងត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាល។
លោកCsaba Korosi ប្រធានសម័យប្រជុំលើកទី៧៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិ បាន ថ្លែងថា៖ ”មូលបទសវនាការឆ្នាំនេះ មានសារៈសំខាន់ខ្លាំង។ យើងកំពុងរស់នៅក្នុងពេលវេលាមួយដែលមាន វិបត្តិច្រើននិងប្រទាក់ក្រឡាគ្នា។ ប៉ុន្តែវិបត្តិធំជាងគេបំផុត ដែលយើងកំពុងពើបប្រទះគឺ វិបត្តិទឹក។ ស្ទើរតែទាំងអស់នៃបម្រែបម្រួលអាកាសធាតុ បានប៉ះពាល់ដល់ទឹក។ តំបន់ខ្លះមានទឹកច្រើនពេក តំបន់ខ្លះខ្វះទឹក ចំណែកតំបន់ខ្លះទៀត ទឹកមិនអាចបរិភោគបាន។ គោលនយោបាយដែលយើងកំពុងអនុវត្តបច្ចុប្បន្ន មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែ វានឹងកំណត់ផងដែរ នូវអនាគតកូនយើង និងចៅយើង។ យើងមានក្នុងដៃរួចហើយ នូវរបៀបលេងល្បែងថ្មី អ្វីដែលយើងត្រូវការបន្តទៀតនោះ គឺការគាំទ្រ ការគាំទ្រដើម្បីសម្រេចគោលដៅរបស់យើង ជាគោលដៅនៃការផ្លាស់ការរស់នៅរបស់មនុស្សជាតិ…៕
http://ព័ត៌មានពីអង្គការសភា ១២-០២-២៣- តូនី ប្រែសម្រួលពី៖httpshttps://www.ipu.org/news/press-releases/2023-02/ipu-and-unga-focus-water-in-annual-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម