logo logo
banner1
រដ្ឋសភាកូរ៉េខាងត្បូងបញ្ជូនសេចក្តីសម្រេចស្តីពី សំណុំរឿងចោទប្រកាន់ លើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ១ រូប ទៅតុលាការធម្មនុញ្ញ
 

លោក Lee Sang-min រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូង / Yonhap

កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានបញ្ជូនសេចក្តីសម្រេចមួយស្តីពី សំណុំរឿងចោទប្រកាន់លើលោក Lee Sang-min រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅតុលាការធម្មនុញ្ញ។ ការបញ្ជូនសេចក្តីសម្រេចនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការអនុម័ត ញត្តិមួយប្រឆាំងនឹងសមាជិកគណៈរដ្ឋមន្ត្រី ១ រូប។ ញត្តិនេះ បានអនុម័តតាមរយៈរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង កាលពីថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីឱ្យលោក Lee ទទួលខុសត្រូវចំពោះកំហុស​ដែលត្រូវបានគេចោទប្រកាន់លើរដ្ឋាភិបាល ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ហ្វូងមនុស្សរត់ជាន់គ្នា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានបណ្តាលឱ្យបាត់បង់ជីវិត​មនុស្ស​ចំនួន ១៥៩ នាក់។ លោក Lee ត្រូវបានព្យួរពីការងាររបស់ខ្លួន រហូតដល់តុលាការធម្មនុញ្ញសម្រេច ថាតើត្រូវគាំទ្រ ឬត្រូវទម្លាក់ចោលញត្តិនេះ។

លោក Kim Do-eup ប្រធានគណៈកម្មាធិការនីតិកម្ម​ និងតុលាការនៃរដ្ឋសភា មកពីគណបក្សកាន់អំណាច គឺគណបក្សអំណាចប្រជាជន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កាលពីថ្ងៃព្រហស្បតិ៍​ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ សេចក្តីសម្រេចស្តីពី សំណុំរឿងចោទប្រកាន់នេះ បានបញ្ជូនទៅតុលាការធម្មនុញ្ញរូចហើយ។

ខណៈលោកជាប្រធានគណៈកម្មាធិការតុលាការ, លោក Kim នឹងដើរតួនាទីជារដ្ឋអាជ្ញា ក្នុងអំឡុងពេលដំណើរការជំនុំជម្រះក្តីនេះ។ គណបក្សប្រឆាំងដ៏ធំជាងគេ គឺគណបក្ស​ប្រជាធិបតេយ្យ និងមតិរិះគន់មួយចំនួន បានអះអាងពីការព្រួយបារម្ភថា លោក Kim មិនអាចដើរតួនាទីយ៉ាងសកម្មនេះ បានឡើយ ដោយសារលោកមានទំនាក់ទំនងជាមួយ​គណបក្សកាន់អំណាច។

លោក Kim បានលើកឡើងទៀតថា អវត្តមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានទុកការងាររដ្ឋមួយចំនួនឱ្យនៅទំនេរ។ បញ្ហានេះ អាចនឹងបង្កឱ្យមានគ្រោះមហន្តរាយ​ដល់​​​ប្រជាពលរដ្ឋ។ លោកសង្ឃឹមថា តុលាការធម្មនុញ្ញ នឹងបង្កើនល្បឿនដំណើរការជំនុំជំរះលើសំណុំរឿងក្តីនេះ ដើម្បីកាត់បន្ថយ ពេលទំនេរក្នុងការងាររដ្ឋមួយចំនួន។ លោក Kim ក៏បានច្រានចោលផងដែរនូវការព្រួយបារម្ភថា លោកមិនអាចបំពេញតួនាទីយ៉ាងសកម្មរបស់ខ្លួននេះបាន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ១០-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.koreatimes.co.kr/www/nation/2023/02/356_345105.htmlhttps://www.koreatimes.co.kr/www/nation/2023 /02/356_345105.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`