លោក Zvonimir Stević សមាជិកសភាស៊ែបប៊ី ត្រូវគេថតបានកំពុងមើលរឿងអាសអាភាសក្នុងពេលប្រជុំសភា
លោក Zvonimir Stević សមាជិកសភា១រូប នៃសាធារណរដ្ឋស៊ែបប៊ី មកពីគណបក្សជនសង្គម និយម បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានរកឃើញថា បានមើលរឿងអាសអាភាសនៅក្នុងសភា។ លោក Stević ត្រូវគេថតបានកំពុងមើលមាតិកាស្រើបស្រាលយ៉ាងអាសគ្រាម នៅលើទូរស័ព្ទរបស់លោក ក្នុងពេលដែលលោក Aleksandar Vučić ប្រធានាធិបតីស៊ែប៊ី ឡើងថ្លែងក្នុងកិច្ចពិភាក្សាដេញដោលមួយ។ ឧប្បត្តិហេតុខាងលើបានកើតមានឡើងក្នុងពេលដែលសមាជិកសភា កំពុងតែជួបជុំគ្នាពិភាក្សាពីចំណង ទាក់ទងរបស់ស៊ែប៊ីជាមួយសាធារណរដ្ឋកូសូវ៉ូ និងតាមដានពីការចូលជាសមាជិកភាពក្នុងសហភាពអឺរ៉ុប។
ឃ្លីបវីដេអូបង្ហាញថា លោក Stević កំពុងមើលវីដេអូអាសអាភាសជាង ១នាទី ត្រូវបានចែកចាយតាម ប្រព័ន្ធអ៊ីនធឺណិត នៅមុនពេលដែលវាត្រូវបានរាយការណ៍បន្តតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងប្រទេស។ លោក Ivica Dačić រដ្ឋមន្រ្តីក្រសួងការបរទេសស៊ែបប៊ីបានថ្លែងថា “នេះគឺជារឿងអាស្រូវ និងជាមហន្តរាយ មួយ។ លោក Stević! នេះគឺជាភាពប្រាកដនិយមមួយសម្រាប់អ្នកក្នុងការលាលែងពីតំណែងអ្នកមិនអាច នៅជាសមាជិកសភាបានទេ ព្រោះអ្នកមិនអាចដោះស្រាយរឿងនេះបាន”។
លោក Dačić បានថ្លែងបន្ថែមថា រៀងរាល់ពេលដែលអ្នកលេចមុខ អ្វីដែលអ្នកនិយាយ អ្នកនឹងតែង តែជាសមាជិកសភាអាសអាភាស១រូប។ លោក Stević បានឆ្លើយតបថា “លោកគឺជាគណបក្សទាហាន លោកនឹងធ្វើនូវអ្វីដែលលោករដ្ឋមន្រ្តីបានស្នើ” នៅមុនពេលលោកស្នើសុំលាលែងពីតំណែង…៕
https://www.indy100.com/politics/mp-porn-serbia-zvonimir-stevic
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម