គណៈប្រតិភូសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអារ៉ាប់
លោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ និងជាប្រធានបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) បានជួបពិភាក្សាការងារជាមួយលោក Adel bin AbdulRahman Al-Asoomi ប្រធានសភាអារ៉ាប់ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីទៅកាន់សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។
ក្នុងអំឡុងពេលនៃជំនួបខាងលើ លោកប្រធានសភាអារ៉ាប់ Al-Asoomi បានសង្កត់ធ្ងន់ថា ជំនួបមួយនេះនឹងរួមចំណែកក្នុងការពង្រឹងចំណងទាក់ទងថែមទៀតរវាងប្រទេសទាំងពីរ។ លោក Al-Asoomi បានថ្លែងថា សភាអារ៉ាប់បានផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសភា NAM និងបានកោតសរសរសើរពីភាពជោគជ័យរបស់អាស៊ែបៃហ្សង់ក្នុងនាមជាប្រធានវេទិកាកិច្ចសហប្រតិបត្តិការមួយនេះ។ អាស៊ែបៃហ្សង់បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត និងអភិវឌ្ឍន៍ស្ថាប័នបណ្តាញសភា NAM។
លោកស្រីប្រធានសភាអាស៊ែបៃហ្សង់ Gafarova បានធ្វើសង្ខិតវាទ (ការដំណាលត្រួសៗ) អំពីបណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM)ថា ស្ថាប័ននេះត្រូវបានបង្កើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងរាជធានីម៉ាឌ្រីដ នៃព្រះរាជាណាក្រអេស្ប៉ាញ ក្រោមគំនិតផ្តួចផ្តើមរបស់លោក Ilham Aliyev ប្រធានា ធិបតីអាស៊ែបៃហ្សង់។ លោកស្រីបានគូសបញ្ជាក់ថា សន្និសីទដំបូងរបស់បណ្តាញសភានៃចលនាមិនចូលបក្សសម្ព័ន្ធបានធ្វើឡើងនៅក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០២២។ លោកស្រី Gafarova បានសម្តែងនូវការដឹងគុណចំពោះលោក Al-Asoomi ដែលបាន អញ្ជើញចូលរួមសន្និសីទទាំងពីរលើក និងបានអញ្ជើញលោកចូលរួមក្នុងសន្និសីទបណ្តាញសភា NAM ដែលនឹងធ្វើឡើងនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ នៅក្នុងរាជធានីម៉ាណាម៉ា នៃព្រះរាជាណចក្របារ៉ែន។
លោកស្រី Gafarova បានកោតសរសើរដល់សភាអារ៉ាប់ដែលបានអនុម័តនៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួនដែលធ្វើឡើងកាលពីខែមករា ឆ្នាំ២០២៣ ផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់បណ្តាញសភា NAM។ លោកស្រីកត់សម្គាល់ថា នេះគឺជាស្ថាប័នទី៣ ហើយដែលផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់បណ្តាញសភា NAM រួមទាំង សន្និបាតសភាអាស៊ី(APA) សហភាពសភានៃអង្គការកិច្ចសហប្រតិបត្តិការឥស្លាម(PUIC) ក្រោយបញ្ចប់កិច្ចប្រជុំខាងលើ ភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងសភាអារ៉ាប់ និងបណ្តាញសភា NAM៕
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម