លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំង
លោកស្រី Yaël Braun-Pivet ប្រធានរដ្ឋសភានៃសាធារណរដ្ឋបារាំងបានព្រមានពីការកើនឡើង ចំនួននៃការគំរាមកំហែង និងគាបសង្កត់មកលើសមាជិកសភា ដែលលោកស្រីបានថ្លែងថា ការគំរាមកំហែង នេះជាប់ពាក់ព័ន្ធនឹងភាពតានតឹងដែលកំពុងតែកើតមានឡើង ជុំវិញផែនការកំណែទម្រង់ប្រព័ន្ធសោធន និវត្តន៍របស់ប្រទេសបារាំង។ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយដែលបានឥតបានគ្រោងទុក លោកស្រី ប្រធានសភារូបនេះ បានសម្តែងនូវក្តីបារម្ភអំពីការកើនឡើងនៃភាពហិង្សាក្នុងកិច្ចពិភាក្សាជាសាធារណៈ រួមទាំង កិច្ចពិភាក្សាដេញដោលក្នុងសភា ជាពិសេសក្នុងបរិបទនៃកំណែទម្រង់សោធននិវត្តន៍ដែលគ្រោង នឹងបង្កើនអាយុចូលនិវត្តន៍ពី ៦២ ឆ្នាំ ទៅ៦៤ឆ្នាំ។
សភាបារាំងបានចាប់ផ្តើមពិនិត្យមើលឡើងវិញលើកំណែទម្រង់ខាងលើ ចាប់ពីថ្ងៃចន្ទ ទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៣មក ក្នុងបរិយាកាសមួយដោយគ្មានពេលសម្រាក។ លោកស្រីប្រធានសភា ក៏បានបង្ហាញនូវ ក្តីសង្ឃឹមផងដែរថា “ភាពស្ងប់ស្ងៀម និងភាពស្ងៀមស្ងាត់” នឹងត្រូវបានស្តាឡើងវិញឆាប់ៗនេះព្រោះថា “ការ ពិភាក្សាដេញដោលត្រូវតែធ្វើឡើងដោយសុខសន្តិភាពនៅក្នុងសាលប្រជុំសភារបស់យើង”។ លោកស្រី Braun-Pivet បានបញ្ជាក់ទៅកាន់សន្និសីទសារព័ត៌មានថា “វាច្បាស់ណាស់ថា ការគំរាមកំហែងជាប់ពាក់ ព័ន្ធទៅនឹងផែនការកំណែទម្រង់សោធននិវត្តន៍”…៕
https://www.euractiv.com/section/politics/news/french-parliament-chief-warns-of-rising-intimidation-of-deputies/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម