logo logo
banner1
លោក kahiro Yokomichi អតីតប្រធានសភាជាន់ទាបជប៉ុន​ទទួលមរណភាព ក្នុងជន្មាយុ ៨២ ឆ្នាំ
 

លោក akahiro Yokomichi អតីតប្រធានសភាជាន់ទាបជប៉ុន

រាជធានីតូក្យូ៖ កាលពីថ្ងៃព្រហស្បតិ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក akahiro Yokomichi អតីតប្រធានសភាជាន់ទាបជប៉ុន បានទទួលមរណភាពក្នុងជន្មាយុ ៨២ ឆ្នាំ ដោយមហារីកថង់ប្រមាត់ក្នុងថ្លើម (intrahepatic bile duct cancer) នៅមន្ទីរពេទ្យតូក្យូ។ លោក Yokomichi ដែលជាអតីតអ្នកនយោបាយរូបនេះ ក៏ធ្លាប់បានបម្រើការងារ​ផងដែរ ជាអនុប្រធានសភាជាន់ទាប រួមទាំងជាអភិបាលខេត្ត Hokkaido ដែលជាខេត្តដាច់ស្រយាលជាងគេ នៅភាគខាងជើងប្រទេសជប៉ុន។

លោក Yokomichi, អ្នកស្រុក Hokkaido រូបនេះ ជាប់ឆ្នោតជាសមាជិកសភាជាន់ទាបលើកដំបូងក្នុងឆ្នាំ១៩៦៩ ក្នុងគ្រាដែលលោកបានចាកចេញពីមណ្ឌលបោះឆ្នោត​សភាមួយនៅក្នុងខេត្ត Hokkaido តាមគោលការណ៍គណបក្សសង្គមនិយមជប៉ុន ដែលឥឡូវនេះ បានរលាយបាត់ហើយ បន្ទាប់ពីមរណភាពរបស់ឪពុកលោក គឺលោក Setsuo ដែលជាអតីតសមាជិកសភាជាន់ទាបគណបក្សសង្គមនិយមជប៉ុន។

លោក Yokomichi ធ្លាប់បានបម្រើការងារជាអភិបាលខេត្ត Hokkaido រយៈពេល ៣ អាណត្តិ ចាប់តាំងពីឆ្នាំ១៩៨៣ មក។ លោក Yokomichi គឺជាសមាជិក ១ រូប ក្នុងចំណោមសមាជិកស្ថាបនិកគណបក្សប្រជាធិបតេយ្យជប៉ុនក្នុងឆ្នាំ១៩៩៦។ លោក Yokomichi បានវិលទៅចូលរួមក្នុងនយោបាយជាតិវិញ​នៅក្នុងការបោះឆ្នោតសភា​ជាន់ទាប​​ក្នុងឆ្នាំដដែលនោះ។

លោក Yokomichi បានបម្រើការងារជាសមាជិកសភាជាន់ទាប សរុប ១២ អាណត្តិ។ លោក Yokomichi គឺជាអ្នកគាំទ្រយ៉ាងសំខាន់លើរដ្ឋធម្មនុញ្ញរបស់អ្នក​សន្តិភាព​និយម ក្រោយសង្គ្រាមក្នុងគណបក្សប្រជាធិបតេយ្យជប៉ុន និងគណបក្សដែលស្នងតំណែងរបស់ខ្លួន។ លោក Yokomichi បានបម្រើការងារជាប្រធានសភាជាន់ទាប បន្ទាប់ពី គណបក្សប្រជាធិបតេយ្យជប៉ុន បានឡើងកាន់អំណាចកាលពីឆ្នាំ២០០៩។ លោក Yokomichi បានចូលនិវត្តន៍ពីនយោបាយ ហើយបានលាឈប់ឈរឈ្មោះក្នុងការ​បោះឆ្នោត​ជ្រើសតាំងសមាជិកសភាជាន់ទាបក្នុងឆ្នាំ២០១៧៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០៨-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.nippon.com/en/news/yjj2023020600705/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`