លោក Roland Gutierrez សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់
កាលពីថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ Roland Gutierrez សមាជិកព្រឹទ្ធសភារដ្ឋតិចសាស់ បាន ស្នើសេចក្តីស្នើច្បាប់មួយក្នុងគោលបំណងកាត់បន្ថយការបាញ់ប្រហារទ្រង់ទ្រាយធំ ដូចជានៅតាមសាលា បឋមសិក្សាក្នុងសង្កាត់ Uvalde ដែលបានសម្លាប់កុមារ ១៩នាក់ និងគ្រូបង្រៀន ២នាក់ កាលពីឆ្នាំមុន។
លោក Gutierrez សមាជិកសភាគណបក្សប្រជាធិបតេយ្យមកពីមណ្ឌលបោះឆ្នោតក្នុងសង្កាត់ Uvalde បានធ្វើសំណើសុំថវិកាចំនួន ២ពាន់លានដុល្លារ ក្នុងការចំណាយសម្រាប់ការពង្រីកលទ្ធភាពទទួលបានការថែទាំសុខភាពផ្លូវចិត្ត និង ២ពាន់លានដុល្លារ ផ្សេងទៀតសម្រាប់ការបង្កើនសន្តិសុខតាមសាលារៀន។ លោក Gutierrez បានមានប្រសាសន៍ថា នៅសប្តាហ៍ក្រោយ លោកនឹងបង្ហាញសេចក្តីស្នើច្បាប់នៅក្នុងសភា របស់រដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។ សេចក្តីស្នើច្បាប់នេះមានគោលបំណងកាត់បន្ថយការប្រើប្រាស់កាំភ្លើង និងគ្រាប់រំសេវ។ វាមិនច្បាស់ទេថាតើសេចក្តីស្នើច្បាប់នេះនឹងទទួលបានការអនុម័តយល់ព្រមឬអត់។ ជំនួយការរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភារដ្ឋតិចសាស់បានឱ្យដឹងថា វាឆាប់ពេកក្នុងការវាយតម្លៃថា សំណើនេះនឹងទទួលបានការអនុម័តឬក៏យ៉ាងណា។ សភារដ្ឋនៅទូទាំងសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអនុម័តច្បាប់ដែលមានគោលបំណងកាត់បន្ថយការបាញ់ប្រហារទ្រង់ទ្រាយធំ ទោះបីជាអ្នករិះគន់មួយចំនួនបាននិយាយថា ច្បាប់នេះផ្តោតលើការរៀបចំ ជាជាងការពារអំពើហិង្សាក៏ដោយ។ កាលពីខែមិថុនា លោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើ ឯកសារកំណែទម្រង់អាវុធសហព័ន្ធដ៏ធំដំបូងគេ ដែលអនុម័តដោយសភាក្នុងរយៈពេលបីទសវត្សរ៍។
លោក Gutierrez បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានជាមួយសមាជិកគ្រួសារនៃជនរង គ្រោះដោយការបាញ់ប្រហារនៅសាលាមកពីសង្កាត់ Uvalde និងសង្កាត់ Santa Fe ក្នុងរដ្ឋតិចសាស់ថា “យើងគួរតែផ្តល់កិត្តិយសដល់ក្មេងៗដែលយើងបានបាត់បង់ជីវិត ដើម្បីកុំឱ្យយើងភ្លេចពួកគេ”។ លោក Gutierrez ក៏បានប្រកាសពីច្បាប់ដើម្បីបង្កើតការល្បាតនៅតាមសាលាក្នុងរដ្ឋតិចសាស់ដែលមានមន្ត្រីចូលរួម ចំនួន ១០,០០០នាក់ ដើម្បីធានាសុវត្ថិភាពតាមសាលារៀននៅទូទាំងរដ្ឋ និងបង្កើនការបណ្តុះបណ្តាល សម្រាប់ភ្នាក់ងារអនុវត្តន៍ច្បាប់មួយចំនួនទៀត អំពីរបៀបឆ្លើយតបទៅនឹងការបាញ់ប្រហារនៅសាលា៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.reuters.com/world/us/texas-senator-proposes-bills-reduce-shootings-monument-victims-2023-02-07/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម