ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok
កាលពីថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ សេចក្តីព្រាងច្បាប់ចំនួនពីរដែលស្នើឡើងដោយសមាជិកសភារដ្ឋ Florida ស្តីពីការហាមប្រាមការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok នៅក្នុងសាលា K-12 (ថ្នាក់មត្តេយ្យដល់ ថ្នាក់ទី១២) ត្រូវបានអនុម័ត ដោយគណៈកម្មាធិការអប់រំកម្រិតមត្តេយ្យសិក្សារបស់ព្រឹទ្ធសភានៃរដ្ឋនេះ។ នាយកដ្ឋាន សេវាហិរញ្ញវត្ថុបាននិយាយនៅ ក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សេចក្តីព្រាងច្បាប់នេះនឹងតម្រូវឱ្យតាមសាលា រដ្ឋ ទប់ស្កាត់ និងមិនអនុញ្ញាតឱ្យ សិស្សប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈការចូលប្រើអ៊ីនធឺណិតដែលផ្តល់ ដោយក្រុមហ៊ុនស្រុកនីមួយៗ។ សេចក្តីព្រាងច្បាប់ ដែលបានអនុម័តនេះ ក៏បានអំពាវនាវឱ្យមានវគ្គសិក្សានៅក្នុង សាលារៀន អំពីសុវត្ថិភាពប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបៀបប្រើប្រាស់វាឱ្យបានត្រឹមត្រូវក្នុងជីវិតផ្ទាល់ខ្លួន និង វិជ្ជាជីវៈ។ សារព័ត៌មាន CBS News បានឱ្យដឹងថា ក្រុមហ៊ុនមេរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok គឺក្រុមហ៊ុន ByteDance ជាកម្មសិទ្ធិរបស់សាធារណរដ្ឋប្រជាមានិតចិន។ មន្ត្រីសហរដ្ឋអាមេរិក នាពេលកន្លងមកបានព្រមាន រដ្ឋាភិបាលចិនអាចបង្ខំក្រុមហ៊ុននេះឱ្យចែករំលែកទិន្នន័យនៃអ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន….៕
https://torontosun.com/news/national/congressman-wants-canada-u-s-to-use-video-teleconferencing-for-nexus
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម