ពលទាហានអ៊ុយក្រែន កំពុងស្ថិតនៅក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី
សភានៃប្រទេសអ៊ុយក្រែនបានអនុម័តគាំទ្រសេចក្តីព្រាងច្បាប់មួយ យល់ព្រមឱ្យបន្តសុពលភាពក្រឹត្យ ប្រធានាធិបតីស្តីពីច្បាប់អាជ្ញាសឹក រយៈពេល ៩០ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ ការថ្លែងដូចខាងលើនេះ ធ្វើឡើងដោយលោក Yaroslav Zhelezniak សមាជិកសភាអ៊ុយក្រែននៅលើ បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាម។ នេះបើតាមសេចក្តីរាយការណ៍របស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ ទីភ្នាក់ងារសារព័ត៌មាន Ukrinform។ លោក Zhelezniak បានថ្លែងថា សមាជិកសភាសរុបចំនួន ៣៤៨រូប បានបោះឆ្នោតគាំទ្រលើសេចក្តីព្រាងច្បាប់មួយនេះ។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធរុស្ស៊ីបានចាប់ផ្តើមចូលឈ្លានពានប្រទេស អ៊ុយក្រែនពេញទំហឹង។ ច្បាប់អាជ្ញាសឹកត្រូវបានដាក់ចេញ ហើយកំណែនកងទ័ពត្រូវបានប្រកាសធ្វើឡើង នៅទូទាំងប្រទេសអ៊ុយក្រែនរហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ ក្រោយមក អំឡុងពេលនៃច្បាប់ អាជ្ញាសឹក និងកំណែនកងទ័ពត្រូវបានបន្តរហូតដល់ថ្ងៃទី២៥ ខែមេសា ២៥ ខែឧសភា ២៣ខែសីហា ២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣…៕
https://menafn.com/1105536345/Parliament-Extends-Martial-Law-In-Ukraine-Until-May-20
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម