រូបិយបណ្ណជាតិ hryvnia នៃប្រទេសអ៊ុយក្រែន
រដ្ឋធានីកៀវ៖ កាលពីថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ សភានៃប្រទេសអ៊ុយក្រែនបានអនុម័ត ធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ខាងលើបានបង្កើន ការចំណាយរបស់រដ្ឋដើម្បីគាំទ្រអាជីវកម្មតូចៗ និងចាក់បញ្ចូលថវិកាបន្ថែមទៀតទៅក្នុងគម្រោងសាងសង់ និងស្តាប្រទេសឡើងវិញ បន្ទាប់ពីការឈ្លានពានរបស់សហព័ន្ធរុស្ស៊ី។
លោកស្រី Roksolana Pidlasa ប្រធានគណៈកម្មាធិការថវិកានៃសភាអ៊ុយក្រែនបានថ្លែងថា ការចំណាយបានកើនឡើង ៥.៥ពាន់លាន hryvnias (ប្រមាណ ១៥០លានដុល្លារសហរដ្ឋអាម៉េរិក)។ ការ បង្កើនចំណាយ រួមទាំង ការផ្តល់ថវិកា និងការធ្វើទំនើបកម្មមន្ទីរពេទ្យ នៅក្នុងរដ្ឋធានីកៀវ ទីក្រុង lviv ដែលស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន និងការសាងសង់ស្ពានឡើងវិញដែលរងការខូចខាតនៅក្នុងសង្រ្គាមរបស់សហព័ន្ធរុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ វិសោធនកម្មលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ក៏គ្រោងចំណាយថវិកា ១.២៨ពាន់លាន hryvnias បន្ថែមទៀត ដើម្បីគាំទ្រដល់អាជីវកម្មតូចៗនៅក្នុងការដំណើរការឧស្សាហកម្ម និងការធានាពីរដ្ឋសម្រាប់ប្រាក់កម្ចីនៅក្នុងវិស័យកសិកម្ម។
ស្ទើរតែ១ឆ្នាំ នៃសង្គ្រាមបានធ្វើឱ្យអន្តរាយដល់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់អ៊ុយក្រែន អតិផរណាឡើងដល់លេខ២ខ្ទង់ អត្រានិកម្មភាពខ្ពស់ ការធ្លាក់ចុះយ៉ាងគំហុកនេះការនាំចេញ និងការខាតបង់ដ៏ធ្ងន់ធ្ងរនៃប្រាក់ចំណូល និងប្រាក់ចំណូលពន្ធ។ ឱនភាពថវិកាជាតិអ៊ុយក្រែនសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានគេរំពឹងថានឹងមានប្រមាណជា ៣៨ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។ រដ្ឋាភិបាលមានផែនការក្នុងការរ៉ាប់រងឱនភាពថវិកាតាមរយៈការទទួលជំនួយពីក្រុមប្រទេសលោកខាងលិច។
ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៣នេះ ក្រសួងប្រមូលបានថវិកា ៣៥.៨ពាន់លាន hryvnias ពីពន្ធលើប្រាក់ចំណូល និង ៣១ពាន់លាន hryvnias ពីពន្ធគយ។ រដ្ឋាភិបាលអ៊ុយក្រែនក៏ទទួលបានថវិកាជំនួយពីបរទេសប្រមាណ ១៥៥.២៤ពាន់លាន hryvnias ផងដែរ នៅក្នុងខែមករា ដដែលនេះ៕
http://ព័ត៌មានសភាទ្វីបអឺរ៉ុប ០៨-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.zawya.com/en/world/uk-and-europe/ukraines-parliament-amends-2023-budget-raises-spending-u0hdycf7
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម