logo logo
banner1
ភាពខុសគ្នារវាងប្រធានាធិបតី និងអធិការបតី​ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
 

Frank-Steinmeier ប្រធានាធិបតី (រូបខាងឆ្វេង)លោកOlaf Scholz អធិការបតី(រូបខាងស្តាំ) អាល្លឺម៉ង់

នៅក្នុងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រធានាធិបតី គឺជាប្រមុខរដ្ឋ ចំណែកអធិការបតី គឺជាប្រមុខ រដ្ឋាភិបាល។​ ទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល សុទ្ធតែត្រូវបានបោះឆ្នោត​ជ្រើសតាំងដោយសភាជាន់ទាប សម្រាប់អាណត្តិដែលមានរយៈពេល៥ឆ្នាំ និង៤ឆ្នាំ លើសពីមួយអាណត្តិ។ ខាងក្រោមនេះគឺភាពខុសគ្នានៃតួនាទី និងភារកិច្ចរបស់ប្រធានាធិបតី និងអធិការបតី នៃសាធារណសហព័ន្ធអាល្លឺម៉ង់​

ប្រធានាធិបតី៖

·        ប្រធានាធិបតីអាល្លឺម៉ង់ គឺជាប្រមុខរដ្ឋនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

·        តួនាទីចម្បងរបស់ប្រធានាធិបតី គឺតំណាងឱ្យប្រទេស ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ

·        ប្រធានាធិបតី ក៏ទទួលខុសត្រូវផងដែរ ក្នុងការតែងតាំងអធិការបតី

·        ប្រធានាធិបតីបច្ចុប្បន្នរបស់សហព័ន្ធអាល្លឺម៉ង់ គឺលោកFrank-Steinmeier ដែលត្រូវបានជ្រើស តាំងជាប្រធានាធិបតីក្នុងខែកុម្ភៈ​ ឆ្នាំ២០១៧ ហើយត្រូវបានជ្រើសតាំងជាថ្មីម្តងទៀត ក្នុងខែកុម្ភៈ ឆ្នាំ២០២២

·        ប្រធានាធិបតីមានអាណត្តិរយៈពេល៥ឆ្នាំ ហើយអាចកាន់តំណែងបានតែ ២អាណត្តិ ប៉ុណ្ណោះ

·        ប្រធានាធិបតី មិនពាក់ព័ន្ធនឹងការងារអភិបាលកិច្ចប្រទេសប្រចាំថ្ងៃឡើយ។ ការងារនេះ ជារបស់អធិការបតី

·        ទោះបីជាយ៉ាងនេះក្តី ប្រធានាធិបតីមានអំណាចសំខាន់ៗជាច្រើន ដូចជាអំណាចក្នុងការរំលាយសភា និងអំណាចក្នុងការកំណត់ឱ្យមានការបោះឆ្នោតជ្រើសជ្រើសតាំងសមាជិកសភាថ្មី

·     សភា៖ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានសភាពីរថ្នាក់ គឺសភាជាន់ទាប(The Bundesta ge) និងសភាជាន់ខ្ពស់(The Bundesrat)។ សមាជិកសភាជាន់ទាប ត្រូវបាន​ជ្រើសតាំងតាម  រយៈការបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលបោះឆ្នោត ខណៈសមាជិកសភាជាន់ខ្ពស់​ គឺជាតំណាងរបស់តំណាងតំបន់ ឬរដ្ឋ (ខេត្ត) ក្រោមចំណុះ​ដែនដីសហព័ន្ធ។ ក្រៅពីភារកិ- ច្ចក្នុងការបង្កើតច្បាប់ និងត្រួតពិនិត្យលើផ្នែកផ្សេងៗនៃគោលនយោបាយរបស់រដ្ឋាភិបាលសមាជិកសភាទាំងពីរថ្នាក់ ក៏មានអំណាចផងដែរ​ក្នុងការ​សាកសួរសមាជិកគណៈរដ្ឋមន្រ្តី អំពីការងារផ្សេងៗ នៅក្នុងអំឡុងពេលនៃសម័យប្រជុំសភា។

អធិការបតី៖

       អធិការបតី គឺជាប្រមុខរដ្ឋាភិបាល និងជាអ្នកទទួលខុសត្រូវគ្រប់គ្រងគណៈរដ្ឋមន្រ្តី និងគ្រប់គ្រងការអនុវត្តការងារផ្សេងៗរបស់ស្ថាប័ននេះ។ អធិការបតី ក៏ទទួលខុសត្រូវ​ផងដែរចំពោះការសម្របសម្រួលសកម្មភាពរបស់បណ្តាក្រសួងផ្សេងៗរបស់សហព័ន្ធ។ លើសពីនេះទៅទៀត អធិការបតី​ គឺជាតំណាងប្រទេសអាល្លឺម៉ង់ក្នុងការចរចានានា លើឆាកអន្តរជាតិ និងដើរតួនាទីជាប្រមុខរដ្ឋ នៅពេលគ្មានប្រមុខរដ្ឋ។

អធិការបតីត្រូវជ្រើសតាំងដោយសភាជានទាប (The Bundestag)។ អធិការបតី ក៏មានអំណាចផងដែរក្នុងការរំលាយសភា ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន និងចេញក្រឹត្យ​ផ្សេងៗរបស់អង្គនីតិប្រតិបត្តិ។ ភាពខុសគ្នាដ៏សំខាន់មួយ រវាងប្រធានាធិបតី និងអធិការបតី គឺអធិការបតីអាចធ្វើការដោយឯករាជ្យ ខណៈ ដែលប្រធានាធិបតីសម្រេច​ធ្វើការ​អ្វីមួយ ត្រូវការគាំទ្រពីសមាជិកសភាជាន់ទាបភាគច្រើន។ លើសពីនេះទៅទៀត ប្រធានាធិបតីមិនអាចកាន់តំណែងលើសពី២អាណត្តិជាប់គ្នាឡើយ ខណៈដែលអធិការបតី​មិនត្រូវបានគេកំណត់ចំនួនអាណត្តិសម្រាប់កាន់តំណែងឡើយ។ អធិការបតីបច្ចុប្បន្នរបស់សហព័ន្ធអាល្លឺម៉ង់ គឺលោក Olaf Scholz ឡើងកាន់តំណែងក្នុងឆ្នាំ២០២១។ លោកOlaf Scholz  គឺជាអតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងជាអតីតអធិការបតីរង ក្នុងរដ្ឋាភិបាលបក្សសម្ព័ន្ធ របស់លោកស្រីអធិការបតីAngela Merkel (២០១៨-២០២១)។

ការបោះឆ្នោត៖

ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ត្រូវបានជ្រើសតាំងតាមរយៈការបោះឆ្នោតដោយផ្ទាល់ ពីសំណាក់សមាជិកសភាជាន់ទាប និងប្រតិភូតំណាងឱ្យរដ្ឋ (ខេត្ត) ឬតំបន់ នៃដែនដីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់។ ប្រធានាធិបតីមានអាណត្តិរយៈពេល៥ឆ្នាំ ហើយកាន់តំណែងបានតែ២អាណត្តិប៉ុណ្ណោះ។ ចំ- ណែកអធិការបតីវិញ អធិការបតីត្រូ​​វ​តែងតាំង (Appoint) ដោយប្រធានាធិបតី បន្ទាប់ពីការពិភាក្សាជាមួយសភាជាន់ទាប ឬមានន័យការត្រូវ​ការគាំទ្រពីសមាជិកសភាភាគច្រើន។ អធិការបតីមិនចាំបាច់ជាសមាជិក​សភាឡើយ ប៉ុន្តែជារឿយៗអធិការបតី គឺជាសមាជិកសភានៃគណបក្សក្នុងរដ្ឋាភិបាល។ មួយអាណត្តិរបស់អធិការបតី គឺមានរយៈពេល៤ឆ្នាំ ប៉ុន្តែក្នុងស្ថានភាពចាំបាច់អាច​ពន្យារដល់៦ឆ្នាំ បាន៕

http://ព័ត៌មានសភាអឺរ៉ុប ០៧-០២-២៣- តូនី ប្រែសម្រួលពី៖ https://allthedifferences.com/difference-between-a-german-president-and-a-chancellor/

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`