រូបភាពសភានៃសាធារណរដ្ឋបារាំង
កាលពីថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ សមាជិកសភានៃសាធារណរដ្ឋបារាំងបានចាប់ផ្តើមកិច្ច ពិភាក្សាដេញដោលលើសេចក្តីព្រាងច្បាប់ស្តីពីសោធននិវត្តន៍ នៅក្នុងរដ្ឋសភា ដែលជាសភាជាន់ទាប បារាំង។ មានសេចក្តីរាយការណ៍ថា សមាជិកសភាបារាំងបានបញ្ជូនវិសោធនកម្មជាង ៧,០០០ ទៅក្នុង កិច្ចពិភាក្សា ដែលត្រូវបានគេរំពឹងថាកិច្ចពិភាក្សាដេញដោលនឹងមានរយៈពេលរហូតដល់ ៧សប្តាហ៍។
ប្រសិនបើសេចក្តីព្រាងច្បាប់ខាងលើ មិនត្រូវបានសភាបារាំងទាំងពីរថ្នាក់ អនុម័តគាំទ្រនៅមុនថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៣ទេនោះ រដ្ឋាភិបាលអាចនឹងបង្ខំចិត្តប្រើមាត្រា៤៩.៣ នៃរដ្ឋធម្មនុញ្ញបារាំងធ្វើឱ្យ សេចក្តីព្រាងច្បាប់មួយនេះគ្រាន់តែឆ្លងសភា ដោយមិនចាំបាច់មានការបោះឆ្នោតនោះឡើយ…៕
https://www.urdupoint.com/en/world/french-lawmakers-to-begin-debating-pension-re-1637619.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម