លោកស្រី Joëlle Garriaud-Maylam ប្រធាន NATO-PA និងលោកស្រី Olena Kondratiuk ប្រធានសភាអ៊ុយក្រែន
កាលពីថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកស្រី Olena Kondratiuk អនុប្រធានសភានៃប្រទេស អ៊ុយក្រែនបានទទួលជួបលោកស្រី Joëlle Garriaud-Maylam ប្រធានសន្និបាតសភាអង្គការណាតូ (NATO-PA)។ ក្នុងជំនួបខាងលើ ភាគីទាំងពីរបានទស្សនកិច្ចភូមិ Borodianka ខេត្ត Kyiv Oblast ដែល រងគ្រោះពីការបំផ្លិចបំផ្លាញ ធ្ងន់ធ្ងរ ជាងគេក្នុងចំណោមក្រុងនានា នៅក្នុងខេត្ត Kyiv Oblast ក្នុងពេល ដែលសហព័ន្ធរុស្ស៊ីកាន់កាប់។
ថ្មីៗនេះ លោកស្រី Joelle បានថ្លែងថា NATO-PA គាំទ្រការបង្កើតសាលាជម្រះក្តីពិសេសមួយ ដើម្បី នាំយករុស្ស៊ីមកកាត់ទោសចំពោះបទឧក្រិដ្ឋកម្មសង្រ្គាមមកលើអ៊ុយក្រែន និងជនស៊ីវិលអ៊ុយក្រែន។ “រុស្ស៊ី ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មរបស់ខ្លួន។ សកម្មភាពទាំងអស់ត្រូវតែស៊ើបអង្កេត រួមទាំង ឧក្រិដ្ឋ កម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងលទ្ធភាពនៃអំពើប្រល័យពូជសាសន៍”។ បន្ទាប់ពីបញ្ចប់ ទស្សនកិច្ច លោកស្រី Joelle ក៏បានប្តេជ្ញាផងដែរថា NATO-PA នឹងបន្តគាំទ្រអ៊ុយក្រែនផ្នែកមនុស្សធម៌ ហិរញ្ញវត្ថុ និងជំនួយយោធា…៕
https://euromaidanpress.com/2023/02/04/nato-parliamentary-assembly-supports-establishment-of-tribunal-to-investigate-russian-war-crimes-joelle-garriaud-maylam-says/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម