គណបក្ស Nippon Ishin ជប៉ុន អះអាងពីការរួបរួមគ្នានៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ទាបនៅពេលខាងមុខ
លោក Nobuyuki Baba ប្រធានគណបក្ស Nippon Ishin no Kai ជប៉ុន
ទីក្រុងអូសាកា៖ កាលពីថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ គណបក្ស Nippon Ishin no Kai (Japan Innovation Party) បានអះអាងថា នឹងរួបរួមគ្នា ដើម្បីសម្រេច គោលដៅជ័យជំនះរបស់ខ្លួន ឱ្យបាន ៦០០ អាសនៈ ក្នុងការបោះឆ្នោតនៅតាមមូលដ្ឋាន ដែលបានឯកភាពគ្នា នាខែមេសា ឆ្នាំ២០២៣ មុខនេះ ដែលកើន ១.៥ ដង ពីកម្រិត បច្ចុប្បន្ន។ លោក Nobuyuki Baba ប្រធានគណបក្សប្រឆាំង ដ៏ធំនេះ បានថ្លែងក្នុងសន្និបាតបក្សនាទីក្រុងអូសាកាថា «យើងរួបរួមគ្នា ដើម្បីឆ្ពោះទៅសម្រេចគោលដៅ ដ៏ធំ នេះ»។
លោក Baba ក៏បានបញ្ជាក់ផងដែរ អំពីការសម្រេចបង្កើគណបក្សប្រឆាំងលំដាប់លេខ ១ ក្នុងប្រទេសជប៉ុន គឹគណបក្ស Nippon Ishin no Kai នៅក្នុងការបោះឆ្នោត សកល ជ្រើសតាំងសមាជិកសភាជាន់ទាបដ៏មានអំណាច (the House of Representatives)។ ក្នុងការរួបរួមគ្នានេះ គណបក្ស Nippon Ishin no Kai បានអនុម័តគោល នយោបាយឆ្នាំ២០២៣ របស់ខ្លួន ដែលរួមមាន គោលដៅនៃការបង្កើនអំណាចក្នុងការបោះឆ្នោតសភាជាន់ទាបនៅពេលខាងមុខ។
កិច្ចសហប្រតិបត្តិការរបស់គណបក្ស Nippon Ishin no Kai ជាមួយគណបក្សប្រឆាំងដ៏ធំ គឺគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញជប៉ុនបានអង្រួន សម្ព័ន្ធភាពគណបក្ស នយោបាយនៅក្នុងរាជ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី ប៉ុន្តែ ផលប៉ះពាល់នេះ មិនបានឈានដល់គោលដៅរបស់ខ្លួនឡើយ នេះបើយោងតាម គោលនយោបាយរបស់គណបក្ស។