logo logo
banner1
សភាអឺរ៉ុប ដកអភ័យឯកសិទ្ធិសមាជិកសភា ២រូប ក្នុងការស៊ើបអង្កេតអំពើពុករលួយ
 

សមាជិកសភាអឺរ៉ុប បោះឆ្នោតដកអភ័យឯកសិទ្ធិសមាជិកសភាចំនួន ២រូប

កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សភាសហភាពអឺរ៉ុប (EP)  បានបោះឆ្នោតដកអភ័យឯកសិទ្ធិរបស់សមាជិកសភាចំនួន ២រូប បន្ទាប់ពីការស្នើសុំពី​អាជ្ញាធរ​តុលាការរបស់ព្រះរាជាណាចក្រ បែលហ្ស៊ិក ក្នុងការស៊ើបអង្កេតរឿងអាស្រូវពុករលួយដ៏ធំដែលកំពុងតែកក្រើកសភាសហភាពអឺរ៉ុប។

សភាអឺរ៉ុបបានឱ្យដឹងថា សមាជិករបស់ខ្លួនបានគាំទ្រការសម្រេចចិត្តក្នុងការដកអភ័យឯកសិទ្ធិរបស់ លោក Andrea Cozzolino សមាជិកសភានៃសាធារណរដ្ឋអ៊ីតាលី និង​លោក Marc Tarabella សមាជិក សភានៃព្រះរាជាណាចក្របែលហ្ស៊ិក។ ការបង្ហាញតាមរយៈការលើកដៃ សមាជិកសភាអឺរ៉ុបបានយល់ព្រម លើសំណើដែលបានអនុម័ត​ដោយ​​គណៈកម្មាធិការកិច្ចការច្បាប់កាលពីថ្ងៃអង្គារ ទី៣១ ខែមករា។ នៅពេល ដែលសេចក្តីសម្រេចនេះត្រូវបានជូនដំណឹងជាផ្លូវការទៅទាំងសមាជិកសភាអឺរ៉ុប និងអាជ្ញាធរ​ដែលស្នើសុំនោះ នីតិវិធីនៃការដកអភ័យឯកសិទ្ធិសមាជិកសភាទាំងពីររូបនឹងត្រូវបានបញ្ចប់។ លោកស្រី Roberta Metsola ប្រធានសភាអឺរ៉ុប បានចាប់ផ្តើមនីតិវិធីកាល​ពី​ថ្ងៃទី១៦ ខែមករា បន្ទាប់ពីទទួលបានសំណើពីអាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេសបែលហ្ស៊ិក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដោយការិយាល័យ​រដ្ឋអាជ្ញាសាធារណៈ​សហព័ន្ធបែលហ្ស៊ិក។ លោក Cozzolino និងលោក Tarabella បានបដិសេធមិនទទួល កំហុស ហើយបានព្យួរសមាជិកភាពរបស់ពួកគេនៃក្រុមសង្គមនិយម និង​ប្រជាធិប​តេយ្យ (S&D) របស់សភា។

លោកស្រី Eva Kaili ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តួនាទី​ជា​អនុប្រធាន​សភា​អឺរ៉ុប ​ត្រូវ​បាន​ចោទ​ប្រកាន់​ រួច​ហើយ​ជុំវិញ​រឿង​អាស្រូវ​សូកប៉ាន់។ ព្រះរាជអាជ្ញាបានចោទប្រកាន់​សមាជិក​សភាអឺរ៉ុបមកពីសង្គមនិយម នៃសាធារណរដ្ឋក្រិក ពីបទពុករលួយ ជាសមាជិកភាពក្នុងអង្គការឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់៕

http://ព័ត៌មានសភាអន្តរជាតិ ០៣-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20230202/bcb416160acc4df28bef753cde759283/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`