logo logo
banner1
សភាអឺរ៉ុបស្នើឱ្យបណ្តេញធុរជនរុស្ស៊ីទាំងអស់ចេញពីសហភាពអឺរ៉ុប និងកុំនាំចូលសារធាតុអ៊ុយរ៉ានីញ៉ូមពីរុស្ស៊ី
 

ទិដ្ឋភាពទូទៅ ក្នុងសភាអឺរ៉ុប

សភាអឺរ៉ុប បានស្នើដល់បណ្តាប្រទេសអឺរ៉ុបដាក់ទណ្ឌកម្មកញ្ចប់ទី១០ ឱ្យបានឆាប់បំផុតតាមដែល អាចធ្វើបានលើសហព័ន្ធរុស្ស៊ី និងហាមឃាត់ក្រុមហ៊ុនដែលនៅសល់ក្នុងអឺរ៉ុប រួមទាំងក្រុមហ៊ុន Lukoil និង ក្រុមហ៊ុន Rosatom  ក៏ដូចជា កុំនាំចូលមិនត្រឹមតែប្រេង និងឧស្ម័នទេ ប៉ុន្តែរួមទាំងសារធាតុអ៊ុយរ៉ាញ៉ូមពី រុស្ស៊ីផងដែរ។ ទាំងនេះគឺជាអ្វីដែលបាន​ចែងនៅក្នុងសេចក្តីសម្រេចមួយដែលអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំពិសេសសភាអឺរ៉ុប ក្នុងពេលដំណាលគ្នាជាមួយនឹងកិច្ច ប្រជុំ​កំពូលសហភាពអឺរ៉ុប-អ៊ុយក្រែន ធ្វើឡើងនៅក្នុងរដ្ឋធានីកៀវប្រទេសអ៊ុយក្រែនថ្ងៃទី០៣ ខែកុម្ភៈដែរ។

សភាអឺរ៉ុបស្នើដល់បណ្តាប្រទេសអឺរ៉ុប អនុម័តនូវកញ្ចប់ទណ្ឌកម្មទី១០ លើរុស្ស៊ីឱ្យបានឆាប់បំផុតតាម ដែលអាចធ្វើបាន និងធ្វើសំណើថ្មីទៀតយ៉ាងសកម្ម ប្រឆាំងនឹងវិស័យ និងបុគ្គលថ្មីៗថែមទៀត។ បញ្ជីទណ្ឌ កម្ម គួរតែពង្រីកដាក់បញ្ចូលទាំង ក្រុមហ៊ុនរុស្ស៊ីដែលនៅតែមានវត្តមាននៅក្នុងទីផ្សារអឺរ៉ុប ដូចជា ក្រុមហ៊ុន Lukoill និងក្រុមហ៊ុន​ Rosatom ផងដែរ។ សភាអឺរ៉ុបក៏ស្នើផងដែរឱ្យហាមឃាត់ទាំងស្រុង និងជាបន្ទាន់ ការនាំចូលពីរុស្ស៊ីនូវប្រេងឥន្ធនៈហ្វូស៊ីល រួមទាំងប្រេង និងសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ…៕

https://news.am/eng/news/742646.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`