លោក Oleksii Reznikovរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន
គណៈកម្មាធិការសន្តិសុខ ការពារជាតិ និងស៊ើបការណ៍នៃរដ្ឋសភាអ៊ុយក្រែន បានច្រានចោលលទ្ធភាពនៃការបញ្ចប់មុខតំណែងលោក Oleksii Reznikov រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន។ សមាជិកគណៈកម្មាធិការនេះ រួមមាន លោកស្រី Solomiya Bobrovska សមាជិការដ្ឋសភា និងលោក Yehor Cherniev សមាជិករដ្ឋសភា បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrainian News Agency អំពីព័ត៌មាននេះ។
លោកស្រី Bobrovska បានរាយការណ៍ថា បញ្ហានេះ មិនទាន់បានលើកយកមកពិនិត្យពិភាក្សាក្នុងគណៈកម្មាធិការនៅឡើយ ហើយក៏គ្មានផងដែរបញ្ហាបែបនេះក្នុងរបៀបវារៈនៃកិច្ចប្រជុំខាងមុខ។ នៅពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដ៏ធំមួយនេះ បានរាយការណ៍ថា លោក Reznikov អាចនឹងផ្លាស់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លើសពីនេះទៀត លោក Oleksii Honcharenko សមាជិកសភាមកពីគណបក្សសាមគ្គីអឺរ៉ុប បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថា មានការប្រជុំពិភាក្សាយ៉ាងសកម្មថា លោក Reznikov អាចនឹងដឹកនាំក្រសួងយុត្តិធម៌ ជំនួសក្រសួងការពារជាតិ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ុយក្រែន Ukrainian News Agency បានរាយការណ៍នៅពេលថ្មីៗនេះថា គណៈកម្មាធិការជាតិទប់ស្កាត់អំពើពុករលួយ (National Agency on Corruption Prevention, NACP) បានស្នើឱ្យតុលាការទទួលខុសត្រូវផ្នែករដ្ឋបាលលើលោក Bohdan Khmelnytskyi អតីតប្រធាននាយកដ្ឋានគ្រប់គ្រងគ្រឿងបរិក្ខារសឹករដ្ឋ និងការផ្គត់ផ្គង់ធនធានសម្ភារៈ នៃក្រសួងការពារជាតិ។ ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ចប់មុខតំណែងលោក Viyacheslav Shapovalov អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលទទួលបន្ទុកលើការផ្គត់ផ្គង់កងទ័ពអ៊ុយក្រែននៅសមរភូមិក្រោយ៕
http://ព័ត៌មានសភាទ្វីបអាស៊ី ០៣-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://ukranews.com/en/news/912336-rada-relevant-committee-denies-rumors-about-reznikov-s-dismissal
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម