និម្មិតសញ្ញាសភាសហគមន៍សេដ្ឋកិច្ចបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS)
សភាសហគមន៍សេដ្ឋកិច្ចបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានឱ្យដឹងថា ខ្លួននឹងដាក់ពង្រាយបេសកកម្មអ្នកសង្កេតការណ៍ទៅកាន់សាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា សម្រាប់ការបោះឆ្នោតសកលដែលនឹងធ្វើឡើងនាពេលខាងមុខ។ សភា ECOWAS ក៏មានផែនការផងដែរក្នុងបេសសកកម្មដាក់ពង្រាយអ្នកសង្កេតការណ៍ការបោះឆ្នោតដែលធ្វើឡើងនៅក្នុងប្រទេសសៀរ៉ាឡេអូន នៅក្នុងខែមិថុនា និងប្រទេសលីបេរីយ៉ា នៅក្នុងខែតុលា ឆ្នាំ២០២៣នេះ។
ការដាក់ពង្រាយអ្នកសង្កេតការណ៍បោះឆ្នោតគឺជាផ្នែកមួយនៃការសម្រេចចិត្តដែលធ្វើឡើងនៅក្នុង សភា ECOWAS នីតិកាលទី៥ ដែលបានអនុម័តនូវផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៣ ដែលត្រូវអនុវត្តន៍ពេញមួយឆ្នាំ។ ការអនុម័តខាងលើ បានធ្វើឡើងបន្ទាប់ពីមានសំណើផ្លូវការនៃផែនការសកម្មភាពពី អគ្គលេខាធិការដ្ឋានសភា ECOWAS និងការពិភាក្សាដេញដោលពីសមាជិកសភាដែលបានកែសម្រួល និងយល់ព្រមលើកាលបរិច្ឆេទសម្រាប់អនុវត្តន៍ភារកិច្ចគ្រោងទុកសម្រាប់ឆ្នាំ២០២៣។ ក្នុងផែនការសកម្មភាព ក៏រួមមាន ការដាក់ពង្រាយបេសកកម្មអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនា ពេលខាងមុខនៅក្នុងប្រទេសនីហ្សេរីយ៉ា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ សៀរ៉ាឡេអូននៅក្នុងខែមិថុនា និង លីបេរីយ៉ា នៅក្នុងខែតុលា ឆ្នាំ២០២៣ផងដែរ។
ផែនការសកម្មភាពសម្រាប់កិច្ចប្រជុំសមភាពយែនឌ័រ សម្រាប់សមាជិកាសភា (ECOFEPA)។ កិច្ចប្រជុំស្តីពីទស្សនកិច្ចការបោះឆ្នោតផ្ទាល់នៅក្នុងប្រទេសតង់ហ្សានី ការធ្វើបមាណីករណ៍(បញ្ជាក់) ពីការរៀបចំកិច្ចប្រជុំពីចម្ងាយនៅក្នុងប្រទេសប៉ាណាម៉ា អាហ្រ្វិកខាងត្បូង អ៊ីស្រាអែល បារាំង បែលហ្ស៊ិក និងប្រទេសបារ៉ែន ព្រមជាមួយនឹងការចូលរួមក្នុងវេទិកាសមាជិកសភាលើកទី៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៣ របស់ទីភ្នាក់ងារអន្តរជាតិថាមពលកកើតឡើងវិញ(IRENA) ដែលធ្វើឡើងនៅក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម ស្វីស និងសហភាពអឺរ៉ុប៕
http://ព័ត៌មានសភាទ្វីបអាហ្រ្វិក ០២-០២-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thisdaylive.com/index.php/2023/02/01/ecowas-to-deploy-election-observers-to-nigeria/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម