លោក Hassan bin Abdullah Al Ghanim ប្រធានសភារដ្ឋកាតា ប្រធានសភា និងមន្រ្តីសភាក្នុងជំនួបក្រៅឆាកនៃកិច្ចប្រជុំសម្របសម្រួលប្រឆាំងអំពើភេរវនិយម សម្រាប់កិច្ចសន្ទនានយោបាយសភា
រាជធានីដូហា៖ លោក Hassan bin Abdullah Al Ghanim ប្រធានក្រុមប្រឹក្សាស៊ូរ៉ា(សភានៃរដ្ឋកាតា) បានទទួលជួបដាច់ដោយឡែកជាមួយលោកស្រី Mabel Memory Chinomona ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋស៊ីមបាវ៉េ និងជាប្រធានសហភាពសភាអាហ្វ្រិក លោក Pedro Roque ប្រធានសន្និបាតសភាសមុទ្រមេឌីទែរ៉ាណេ និងលោក Sahel Tankoano Norbert លេខាធិការប្រតិបត្តិនៃគណៈកម្មាធិការអន្តរសភានៃក្រុមប្រទេសទាំង៥ (G5) ។