លោក You Si-kun ប្រធានសភាកោះតៃវ៉ាន់អញ្ជើញមកដល់សហរដ្ឋអាមេរិក
រដ្ឋធានីតៃប៉ិ៖ បន្ទាប់ពីធ្វើដំណើរតាមជើងយន្តហោះអស់រយៈពេល ១៤ ម៉ោង មក លោក You Si-kun ប្រធានសភាកោះតៃវ៉ាន់ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក សម្រាប់ដំណើរទស្សនកិច្ចរយៈពេលខ្លី ២ ថ្ងៃ ក្នុងអំឡុងពេលនៃទស្សនកិច្ចនោះ លោកនឹង ថ្លែងសុន្ទរកថា អំពីសេរីភាពសាសនា និងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសភាសហរដ្ឋអាមេរិក។ សារព័ត៌មាន Liberty Times បានឱ្យដឹងថា របៀបវារៈដំបូងនៃកម្មវិធីរបស់ប្រធានសភាកោះតៃវ៉ាន់រូបនេះ គឺចូលរួមកិច្ចប្រជុំ កំពូលស្តីពី សេរីភាពសាសនាអន្តរជាតិ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន D.C ទីដែលលោករំពឹងថា នឹងថ្លែងសុន្ទរកថា នៅទីនោះ៕
https://www.taiwannews.com.tw/en/news/4796805
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម