logo logo
banner1
ប្រធានសភាអ៊ុយក្រែន ស្នើសុំសភាបារាំងអនុម័តយល់ព្រមលើ​ការផ្តល់រថក្រោះ និងយន្តហោះចម្បាំង
 

ប្រធានសភាអ៊ុយក្រែនស្នើសុំសភាបារាំងអនុម័តយល់ព្រមលើការផ្តល់រថក្រោះ និងយន្តហោះចម្បាំង

កាលពីថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២១ លោក Ruslan Stefanchuk ប្រធានសភាអ៊ុយក្រែន (Verkhovna Rada) បានថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភានៃសាធារណរដ្ឋ​បារាំង អំពាវនាវឱ្យរដ្ឋាភិបាល ទីក្រុងប៉ារីសគាំទ្រការផ្តល់គ្រឿងបរិក្ខារសឹកទៅឱ្យប្រទេសអ៊ុយក្រែន លោកក៏បានស្នើផងដែរឱ្យសមាជិកសភាបារាំង​ទទួលស្គាល់​មហាគ្រោះ​ទុរ្ភិក្សរបស់ប្រទេសអ៊ុយក្រែនក្នុងឆ្នាំ១៩៣២-១៩៣៣ (Holodomor) ជាអំពើប្រល័យពូជសាសន៍របស់ប្រជាជនអ៊ុយក្រែន។

ថ្នាក់ដឹកនាំសភាអ៊ុយក្រែនរូបនេះ បានសម្តែងនូវការដឹងគុណចំពោះប្រជាពលរដ្ឋបារាំង ប្រធានាធិបតី របស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​, រដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានជួយ​ផ្តល់ជំនួយដល់ប្រទេសអ៊ុយក្រែន      ចាប់តាំងពីសហព័ន្ធរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែនមក ជាពិសេសជំនួយយោធា។

លោក Stefanchuk បានសង្កត់ធ្ងន់ថា «ឥឡូវនេះ យើងស្គាល់ច្បាស់រថពាសដែកធុន Crotal, Caesar, LRU, និងAMX-10RC។ ហើយយើង នឹងគ្រោងត្រៀមស្នើសុំ​គ្រឿង​បរិក្ខារយោធាថ្មីៗ​បន្ថែមទៀត។  ​ក្នុងចំណោមរថក្រោះធុន Leopards, Abrams និង Challengers យើងចង់ឃើញរថក្រោះធុន Leclercs របស់បារាំង សម្រាប់ជួយ​ប្រយុទ្ធថ្មើរជើង រួមនឹងយន្តហោះចម្បាំងធុន Mirages និង Rafales ផងដែរ រួមទាំងយន្តហោះចម្បាំងសម្ព័ន្ធមិត្តផ្សេងៗទៀត នឹងការពារដែនអាកាសរបស់​ប្រទេស​អ៊ុយក្រែន។​

លោក Stefanchuk បានអះអាងទៀតថា «ការផ្តល់យន្តហោះចម្បាំងនេះ នឹងជួយឱ្យយើងឆាប់ទទួលបានជ័យជំនះ ដើម្បីជួយការពារប្រទេសអ៊ុយក្រែន និងប្រទេស​ទាំងអស់នៅអឺរ៉ុបទាំងមូល»។​ ក្រៅពីនោះ ប្រធានសភាអ៊ុយក្រែនរូបនេះ បានស្នើឱ្យគណៈប្រតិភូសភាបារាំង ចូលរួមចំណែកទទួលស្គាល់មហាគ្រោះទុរ្ភឹក្សរបស់ប្រទេស​អ៊ុយក្រែនក្នុងឆ្នាំ១៩៣២-១៩៣៣ ជាអំពើប្រល័យពូជសាសន៍របស់ប្រជាជនអ៊ុយក្រែន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០២-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://news.yahoo.com/ukraines-parliament-speaker-asks-french-204511635.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`