logo logo
banner1
រុស្ស៊ីនឹងបញ្ជូនអ្នកសង្កេតការណ៍ទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក សភាតួកម៉េនីស្ថានដែលនឹងធ្វើឡើងនាពេលខាងមុខ
 

រូបភាពតំណាង ស្រី្តតួកម៉េនីស្ថាន១រូប កំពុងទម្លាក់សន្លឹកឆ្នោតចូលក្នុងធុងឆ្នោត

​ លោកស្រី Gulshat Mammedova ប្រធានសភាជាន់ទាបប្រទេសតួកម៉េនីស្ថានបានទទួលជួប លោក Vyacheslav Volodin ប្រធានសភាឌូម៉ាសហព័ន្ធរុស្ស៊ី ក្នុងអំឡុងពេល​លោក​អញ្ជើញមកបំពេញ ទស្សនកិច្ចក្នុងរដ្ឋធានីអាសហ្គាបាត នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ លោកស្រី Gulshat បានអញ្ជើញសមាជិកសភាឌូម៉ារុស្ស៊ី មកកាន់រដ្ឋធានីអាសហ្គាបាតក្នុងនាមជាអ្នកសង្កេតការណ៍ការបោះ ឆ្នោតជ្រើសតាំងសមាជិកសភានាពេលខាងមុខ។ ជាការឆ្លើយតបលោក Volodin បានបញ្ជាក់ថា សភា ឌូម៉ានឹង​បញ្ជូនតំណាងរបស់ខ្លួនទៅកាន់តួកម៉េនីស្ថាន។

លោកប្រធានសភាឌូម៉ាបានថ្លែងថា បន្ទាប់ពីការសម្រាកដ៏យូរមកហើយ ពេលនេះវាពិតជាសំខាន់ សម្រាប់ប្រទេសទាំងពីរឈានចូលទម្រង់នៃកិច្ចសហប្រតិបត្តិការថ្មីមួយ ដែលនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធ ភាពក្នុងការដោះស្រាយកាតព្វកិច្ចដែលតួកម៉េនីស្ថាន និងរុស្ស៊ីកំពុងតែប្រឈម។ លោក Volodin បានថ្លែង បន្ថែមថា បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃទិដ្ឋភាពសភារវាងប្រទេសទាំងពីរ វាពិតជាសំខាន់ក្នុងការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការតាមរយៈគណៈកម្មាធិការជំនាញនានារបស់សភា…៕

https://menafn.com/1105498545/Russia-To-Send-Observers-To-Upcoming-Parliamentary-Elections-In-Turkmenistan



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`