logo logo
banner1
ប្រធានសភាជាន់ខ្ពស់ជប៉ុនកោះហៅសមាជិកសភា ១ រូប​ ជាផលិតករ You Tuber ដែលអវត្តមានច្រើន
 

លោក Higashitani Yoshikazu សមាជិកសភាជប៉ុនដែលអវត្តមានច្រើនពីការប្រជុំ

លោក Otsuji Hidehisa ប្រធានសភាជាន់ខ្ពស់ជប៉ុន (House of Councillors) បានកោះហៅសមាជិកសភាគណបក្សប្រឆាំង ១ រូប ដែលមិនបានចូលប្រជុំ ដើម្បីទូទាត់​អវត្តមានជាច្រើនខែរបស់ខ្លួន។

កាលពីថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ លោក Hidehisa បានចេញលិខិតកោះអញ្ជើញ    លោក GaaSyy សមាជិកសភាជាន់ខ្ពស់ ហើយប្រគល់សំណុំរឿងនេះ ទៅគណៈកម្មាធិការប្រតិបត្តិ  គណបក្ស NHK។ វេទិកានយោបាយរបស់គណបក្សនេះ ស្នើឱ្យមានការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមវិទ្យុសាធារណៈ។ លោក GaaSyy ឈ្មោះពិត Higashitani Yoshikazu បានទទួល ១ អាសនៈ កាលពីខែកក្កដា ឆ្នាំ២០២២។ ប៉ុន្តែ លោកមិនដែលបង្ហាញមុខក្នុងសភាឡើយ ហើយបានបញ្ជាក់ថា កំពុងស្នាក់​នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម។ លោក GaaSyy បានអះអាងទៀតថា នគរបាល អាចចាប់ខ្លួនលោកដោយខុសច្បាប់ ដោយសារតែការចោទប្រកាន់ខុស ប្រសិនបើ​លោក​វិល​ត្រឡប់ចូលប្រទេសវិញ។

ច្បាប់សភាចែងថា ប្រធានសភាទាំងពីរថ្នាក់ អាចចេញលិខិតកោះអញ្ជើញជាលាយលក្ខណ៍អក្សរ សមាជិកសភារូបណា ដែលមិនបានចូលប្រជុំរយៈពេល ៧ ថ្ងៃ ចាប់ពី​ថ្ងៃបើករបស់ខ្លួន​ ដោយមិនពិចារណាពីហេតុផលឡើយ។ លោក Hamada Satoshi ប្រធានគោលនយោបាយគណបក្ស NHK បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោក GaaSyy បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការវិលត្រឡប់ចូលប្រទេសជប៉ុននៅក្នុងខែមីនា ឆ្នាំ២០២៣ ហើយចូលប្រជុំសភាធម្មតាវិញ។ លោក Hamada បានថ្លែងទៀតថា គណបក្ស NHK រំពឹងថា ​សមាជិកសភារូបនេះ នឹងទទួលទណ្ឌកម្មជាច្រើនករណី ពីព្រោះលោកប្រាកដជាមកដល់ប្រទេសជប៉ុន នៅសប្តាហ៍ខាងមុខនេះ។

សភាជាន់ខ្ពស់ជប៉ុន បានឱ្យដឹងថា នេះជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៤៩ មក ដែលសភាជាន់ខ្ពស់ បានចេញលិខិតកោះអញ្ជើញសមាជិកសភាបែបនេះ៕

http://ព័ត៌មានសភាទ្វីបអាស៊ី ០១-០២-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www3.nhk.or.jp/nhkworld/en/news/20230130_23/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`