logo logo
banner1
រដ្ឋសភាឡាវ អនុម័តយល់ព្រមលើការរុះរើគណៈរដ្ឋមន្ត្រី
 

សម័យប្រជុំសាមញ្ញលើកទី៤ នៃរដ្ឋសភាឡាវនីតិកាលទី៩

កាលពីថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (NA) នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  បានអនុម័តយល់ព្រមលើការរុះរើ​រដ្ឋមន្ត្រីចំនួន ៣រូប តាមសំណើរបស់ នាយករដ្ឋមន្ត្រី Sonexay Siphandone ។

កាលពីថ្ងៃចន្ទ ទី៣០ ខែមករា លោកស្រី Sounthone Xayachack អនុប្រធានរដ្ឋសភាឡាវបានប្រាប់សារព័ត៌មានរបស់រដ្ឋធានីវៀងចន្ទន៍ថា អតីត​អភិបាលខេត្ត Savannakhet  លោក Santiphab Phomvihane ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថ្មី លោក Bounchom Oubonpaseuth អតីតរដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​នឹង​ឡើង​កាន់​តំណែងថ្មីជាអភិបាលខេត្ត Savannakhet។ តំណែងជារដ្ឋ មន្ត្រី​ក្រសួង​ថាមពល និង​រ៉ែ របស់លោក Daovong Phonekeo ត្រូវ​បាន​ជំនួស​ដោយ​លោក Phoxay Sayasone អតីត​អភិបាល​ខេត្ត​ Saravan ហើយលោក Daovong Phonekeo ត្រូវបានផ្ទេរតួនាទីឱ្យ​ឡើង​កាន់​តំណែង​ថ្មីជាអភិបាលខេត្ត Saravan។ លោក Ngampasong Muongmany អតីតអនុរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក Viengsavath Siphandone អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងឡើងត្រូវបាន ផ្ទេរតួនាទីឱ្យ​ឡើង​កាន់​តំណែង​ថ្មីជាអភិបាលខេត្ត Luang Namtha ។

ការរុះរើនេះធ្វើឡើងមួយខែ បន្ទាប់ពីសម័យប្រជុំសាមញ្ញលើកទី៤ នៃរដ្ឋសភាឡាវនីតិកាលទី៩ដែលបានជ្រើសតាំងលោក Sonexay Siphandone ជានាយករដ្ឋមន្ត្រីថ្មីនៃ​ប្រទេសឡាវ​ជំនួសលោក Phankham Viphavanh អតីតនាយករដ្ឋមន្ត្រី ៕

http://ព័ត៌មានសភាអន្តរជាតិ ០១-០២-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/asiapacific/20230130/edab557f2e074e26b7de7e1790795dcc/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`