logo logo
banner1
ប្រធានសភាអ៊ីរ៉ង់ ៖ ប្រទេសអ៊ីស្រាអែលស្គាល់តែភាសានៃកម្លាំងតែប៉ុណ្ណោះ
 

លោក Mohammad Baqer Qalibaf ជួបពិភាក្សាការងារជាមួយលោក Ibrahim Boughali

លោក Mohammad Baqer Qalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានរៀបរាប់ថា ការប្រើប្រាស់ កម្លាំងជាមធ្យោបាយតែមួយគត់ក្នុងការដោះស្រាយ​បញ្ហាជាមួយ​របប Zionist និងបង្ខំរបបនេះឱ្យបញ្ឈប់ការឈ្លាន ពានប្រឆាំងនឹងរដ្ឋប៉ាឡេស្ទីន។ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Ibrahim Boughali ប្រធានសភានៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី នៅខាងក្រៅសម័យប្រជុំលើកទី១៧ នៃសហភាពសភានៃអង្គការ សហប្រតិបត្តិការឥស្លាមនៅប្រទេស​អាល់ហ្សេរី​កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ លោក Qalibaf បាន រៀបរាប់អំពីបញ្ហាប៉ាឡេស្ទីនថា ជាអាទិភាពកំពូលរបស់ពិភពម៉ូស្លីម។ លោក Qalibaf បានមាន​ប្រសាសន៍បន្ថែម ថា ដោយសាររបប Zionist ស្គាល់តែភាសានៃកម្លាំង យើងត្រូវតែចាត់វិធានការប្រឆាំងនឹងរបបនោះ ដើម្បីបង្ខំរបប នេះឱ្យបញ្ឈប់ការឈ្លានពាន​ប្រឆាំ​​ង​នឹងប្រជាជនម៉ូស្លីម និងទឹកដីនៃប្រទេសឥស្លាម។ លោក Qalibaf ក៏បានអំពាវ នាវឱ្យមានផែនការថ្មីដើម្បីពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងអ៊ីរ៉ង់ និងអាល់ហ្សេរី….៕

https://www.tasnimnews.com/en/news/2023/01/30/2845264/israel-familiar-only-with-language-of-force-iranian-speaker/amp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`