រូបភាពប្រជាជនទុយនីស៊ីកំពុងបោះឆ្នោតជ្រើសតាំងសមាជិកសភា
ទីភ្នាក់ងារសារព័ត៌មាន Tunis Afrique Presse (TAP) បានរាយការណ៍ដោយដកស្រង់ពីលោក Farouk Bouaskar ប្រធានអាជ្ញាធរជាន់ខ្ពស់ឯករាជ្យរៀបចំការបោះឆ្នោតទុយនីស៊ី(ISIE)ថា ចំនួនបឋម នៃអ្នកចេញទៅបោះឆ្នោតជ្រើសតាំងសមាជិកសភានៃសាធាររដ្ឋទុយនីស៊ីជុំទី២មាន១១.៣៖។ ការបោះ ឆ្នោតសភាជុំទី២ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ ដោយមានបេក្ខជនឈរឈ្មោះ ចំនួន ២៦២រូប ដើម្បីប្រជែងអាសនៈ សភា។
លោក Bouaskar បានថ្លែងថា ចំនួនអ្នកចេញទៅបោះឆ្នោតបឋមក្នុងជុំទី២ គឺ១១.៣% ដោយមាន ចំនួន ៨៨៧,៦៣៨នាក់ នៃ៧,៨៥៣,៤៤៧នាក់ដែលបានចុះឈ្មោះបោះឆ្នោត បានទៅបោះឆ្នោត។ បើ តាមអាជ្ញាធរ ISIE បានឱ្យដឹងថា មិនមានអំពើល្មើសធ្ងន់ធ្ងរកើតមានឡើងនៅក្នុងថ្ងៃបោះឆ្នោតនោះទេ។ លទ្ធផលបឋមនៃការបោះឆ្នោតនឹងត្រូវប្រកាសនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣…៕
https://www.urdupoint.com/en/world/turnout-in-tunisias-parliamentary-elections-1633622.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម