គណៈប្រតិភូសភានៃសាធាណរដ្ឋអាស៊ែបៃហ្សង់ និងគណៈប្រតិភូសភាតំណាងសហព័ន្ធម៉ាឡេស៊ី
លោកស្រី Sahiba Gafarova ប្រធានសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់បានជួបពិភាក្សាការងារជាមួយលោក Johari Abdul ប្រធានសភាតំណាងនៃសហព័ន្ធម៉ាឡេស៊ី នៅក្នុងសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតអាល់ហ្សេរី។ ជំនួបខាងលើបានកើតមានឡើងក្នុងឱកាសនៃសន្និសីទលើកទី១៧របស់សហភាពសភា នៃអង្គការកិច្ចសហប្រតិបត្តិការអ៊ីស្លាម (OIC)។
លោកស្រី Gafarova បានថ្លែងថា ខួបអនុស្សាវរីយ៍លើកទី៣០ នៃចំណងការទូតរវាងអាស៊ែបៃហ្សង់ និងម៉ាឡេស៊ីនឹងត្រូវបានប្រារព្ធធ្វើឡើង ហើយលោកស្រីមានក្តីសោមនស្សក្នុងការធ្វើឱ្យចំណងទាក់ទង កាន់តែស៊ីជម្រៅថែមទៀត។ លោកស្រី Gafarova បានសង្កត់ធ្ងន់ថា ការគាំទ្រដ៏រឹងមាំរបស់ម៉ាឡេស៊ីចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អាស៊ែបៃហ្សង់ ពិតជាមានគុណតម្លៃមិនអាចកាត់ថ្លៃបាន។ លោកស្រី Gafarova ក៏បានជម្រាបលោកប្រធានសភាម៉ាឡេស៊ីពីការវាយប្រហារបែបភេរវករមកលើស្ថាន-ទូតអាស៊ែបៃហ្សង់នៅក្នុងរដ្ឋធានីតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ផងដែរ។
លោកស្រីប្រធានសភាអាស៊ែបៃហ្សង់ ក៏បានលើកឡើងយ៉ាងលម្អិតផងដែរអំពីជោគជ័យនៃការអភិវឌ្ឍប្រទេសអាស៊ែបៃហ្សង់ ការស្តា និងការងារកសាងប្រទេសឡើងវិញត្រូវបានធ្វើឡើងនៅក្នុងដែនដីដែលរំដោះបានពីការកាន់កាប់របស់ប្រទេសអាម៉េនី នៅក្នុងឆ្នាំ២០២០។
សម្រាប់សមភាគីម៉ាឡេស៊ី លោក Johari Abdul បានថ្លែងថា ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យចំណងទាក់ទងរវាងអាស៊ែបៃហ្សង់ និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅថែមទៀត។ លោក Abdul បានកត់សម្គាល់ថា ម៉ាឡេស៊ីបានផ្តល់សារៈសំខាន់ចំពោះចំណងទាក់ទងជាមួយសភាអាស៊ែបៃហ្សង់ ក៏ដូចជា ចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement) និងបណ្តាញសភាមិនចូលបក្សសម្ព័ន្ធ។នៅក្នុងកិច្ចពិភាក្សាការងារនោះផងដែរ ត្រូវបានកត់សម្គាល់ថា ជំនួប និងការចរចាបែបនេះបានគូសបញ្ជាក់ពីចំណងទាក់ទងដ៏ជោគជ័យរវាងសភានៃប្រទេសទាំងពីរ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចទៅវិញទៅមកដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត៕
http://ព័ត៌មានសភាអន្តរជាតិ ៣១-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1105494803/Azerbaijan-Malaysian-Parliament-Speakers-Mull-Deepening-Inter-Parliamentary-Relations
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម