logo logo
banner1
សភាប្រទេសលីប៊ីថ្កោលទោសការដុតគម្ពីរ Quran ដោយ​ជនជ្រុលនិយម ១ រូប ក្នុងប្រទេសស៊ុយអែត
 

សភាប្រទេសលីប៊ីថ្កោលទោសការដុតគម្ពីរ Holy Quran ដោយជនជ្រុលនិយម ១ រូប ក្នុងប្រទេសស៊ុយអែត

គណៈកម្មាធិការការបរទេសនៃសភារដ្ឋលីប៊ី (House of Representatives) បានប្រកាសថ្កោលទោសការដុតគម្ពីរ Quran របស់សាសនាឥស្លាមដោយជនជ្រុលនិយម ១​​ រូប ក្នុងរាជធានីស្តុកខុល នៃព្រះរាជាណាចក្រស៊ុយអែត នៅមុខស្ថានទូតនៃសាធារណរដ្ឋតួកគី។ គណៈកម្មាធិការនេះ បានចាត់ទុកទង្វើនេះ ថាជាការមើលងាយ, ជាឧក្រិដ្ឋកម្មដែល​គួរឱ្យស្អប់ខ្ពើម និងមិនមែនជាសិទ្ធិសម្តែងមតិឡើយ។ គណៈកម្មាធិការនេះ បានសម្តែងការខឹងសម្បាររបស់ខ្លួន ចំពោះកំហុសរបស់រាជរដ្ឋាភិបាលស៊ុយអែត ដែលមិនបាន​ចាត់​​វិធានការ​ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការកើតឡើងជាថ្មីឡើងវិញនូវទង្វើបែបនេះ។ គណៈកម្មាធិការនេះ ក៏បានអំពាវនាវផងដែរ ឱ្យឯកអគ្គរាជទូតស៊ុយអែតប្រចាំ​ប្រទេសលីប៊ី ពន្យល់អំពី  តួនាទីរាជរដ្ឋាភិបាលរបស់លោក ចំពោះឧបទ្ទវហេតុនេះ។

គណៈកម្មាធិការនេះ បានអះអាងថា កំហុសរបស់រាជរដ្ឋាភិបាលស៊ុយអែត ដែលមិនបានទប់ស្កាត់ឧបទ្ទវហេតុនេះ គឺជាការគំរាមកំហែងដល់ទំនាក់ទំនង រវាងប្រទេស​ទាំងពីរ និងផលប្រយោជន៍របស់ស៊ុយអែតនៅក្នុងតំបន់ ដែលត្រូវបានគេចាត់ទុកថា រាជរដ្ឋាភិបាលស៊ុយអែតមិនបានដាក់ទោសធ្ងន់ធ្ងរ ដែលជាការរំលោភលើគោលការណ៍​សេរីភាពសាសនា និងការរួមរស់នៅជាមួយគ្នា ប្រកបដោយសុខ​សន្តិភាព រវាងប្រជាជន និងវប្បធម៌ផ្សេងៗ។

គណៈកម្មាធិការនេះ បានបញ្ជាក់អំពីតម្រូវការចាំបាច់ក្នុងការខិតខំប្រឹងប្រែងទប់ស្កាត់ឧបទ្ទវហេតុដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះសាសនានានា, ការរឹតបន្តឹងច្បាប់ពាក់ព័ន្ធ និងធ្វើសកម្មភាពប្រឆាំងយ៉ាងដាច់ខាតនូវរាល់សកម្មភាពទាំងឡាយណា ដែលមិនគោរពភាពមិនអាចរំលោភបានលើសាសនាដទៃ៕

http://ព័ត៌មានសភាទ្វីបអាស៊ី ៣០-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://libyaobserver.ly/news/libyan-parliament-condemns-burning-holy-quran-extremist-sweden



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`