logo logo
banner1
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលត្រូវបានគេទម្លាក់ចេញពី តំណែងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតចូលបំពេញ អាសនៈសភាដែលទំនេរ ៣៣ អាសនៈ
 

លោក Imran Khan អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

ទីក្រុង Lahore៖ លោក Imran Khan អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដែលត្រូវបាន  ទម្លាក់ចេញពីតំណែង នឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត​បំពេញអាសនៈសភាដែលទំនេរ ៣៣ អាសនៈ ដែលនឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គណបក្សលោក Khan គឺ​គណបក្ស Pakistan Tehreek-e-Insaf។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀល ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ លោក Shah Mahmood Qureshi អនុប្រធានគណបក្ស Pakistan Tehreek-e-Insaf និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងថា ការសម្រេចនេះ បានធ្វើឡើងក្នុងអំឡុង ពេលកិច្ចប្រជុំគណៈកម្មាធិការ​កណ្តាលគណបក្ស៕

https://www.deccanchronicle.com/world/neighbours/300123/imran-khan-to-contest-all-33-parliamentary-seats-in-upcoming-bypolls.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`