សម័យប្រជុំរបស់សភាអ៊ីរ៉ង់
កាលពីថ្ងៃសៅរ៍ ទី២៨ ខែមករា ឆ្នាំ២០២៣ សមាជិកសភាជាន់ខ្ពស់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ម្នាក់ បានមានប្រសាសន៍ថា សភារបស់ប្រទេសនេះបានព្រាងផែនការសម្រាប់ការសងសឹកតាម “វិធីដ៏អាក្រក់បំផុត” ប្រឆាំងនឹងសកម្មភាព “ជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង” របស់សហភាពអឺរ៉ុប (EU)។ លោក Vahid Jalalzadeh ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់បានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA។
លោក Jalalzadeh បានមានប្រសាសន៍បន្តថា ផែនការនេះមានគោលបំណងដាក់ទណ្ឌកម្មលើកង កម្លាំងប្រដាប់អាវុធនៃរដ្ឋមួយចំនួនរបស់សហភាពអឺរ៉ុប ដែលជាវិធានការ tit-for-tat សម្រាប់សកម្មភាព “ជាអ្នកអន្តរាគមន៍និយម” របស់ពួកគេ។ លោក Jalalzadeh បានមានប្រសាសន៍បន្ថែមថា ការរៀបចំផែនការ នេះ ទទួលបានសន្ទុះកាន់តែខ្លាំង បន្ទាប់ពីមានសកម្មភាព “ដែលប្រឆាំង និងជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង” របស់អឺរ៉ុប ក្នុងអំឡុងពេល “កុបកម្ម” នាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ និងការអនុម័តរបស់ សភា អឺរ៉ុបលើសេចក្តីសម្រេចដែលអំពាវនាវឱ្យដាក់ឈ្មោះអង្គភាពឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ជា “អង្គការ ភេរវករ”។ លោក Jalalzade បានសង្កត់ធ្ងន់ថា ផែនការនេះត្រៀមនឹងដាក់ជូនសភាពិនិត្យ និងផ្តល់យោល់ ក្នុងអំឡុងពេលបើកសម័យប្រជុំរបស់សភាអ៊ីរ៉ង់។
លោក Jalalzadeh បានព្រមានអឺរ៉ុបប្រឆាំងនឹងការបន្ត “ការជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងដោយ មិនសមហេតុផល” ដោយបានមានប្រសាសន៍ថា សភាអ៊ីរ៉ង់កំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ ក្រុមប្រឹក្សាសហភាពអឺរ៉ុប។ លោកបានបន្ថែមទៀតថា ប្រសិនបើក្រុមប្រឹក្សាផ្តល់ការទាមទាររបស់ក្រុមអ្នក រឹងរូស សភាអ៊ីរ៉ង់នឹងអនុម័តផែនការសងសឹកភ្លាមៗ។ កាលពីថ្ងៃទី១៩ ខែមករា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យអឺរ៉ុបចាត់ទុក IRGC ជា “ក្រុមភេរវករ” ៕
http://ព័ត៌មានសភាអន្តរជាតិ ៣០-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20230129/7f3c0d82204b4a96b0ad388db346159e/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម