logo logo
banner1
តុលាការរដ្ឋធានីបាកដាដ ចេញដីកាកោះហៅអនុប្រធានទីពីររបស់សភាអ៊ីរ៉ាក់
 

លោក Shakhawan Abdullah អនុប្រធានទី២ នៃសភាសាធារណរដ្ឋអ៊ីរ៉ាក់

កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ តុលាការរដ្ឋធានីបាកដាដ បានចេញដីកាកោះហៅលោក Shakhawan Abdullah អនុប្រធានទី២ នៃសភាសាធារណរដ្ឋអ៊ីរ៉ាក់ បន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍ រិះគន់ចំពោះការសម្រេចចិត្តរបស់តុលាការជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ាក់ ក្នុងការមិនផ្តល់សិទ្ធិផ្នែកហិរញ្ញវត្ថុក្នុង តំបន់ ឃឺដ។ លោក Abdullah បានគូសបញ្ជាក់ថា កាលពីថ្ងៃពុធ ទី២៥ ខែមករា តុលាការជាន់ខ្ពស់សហព័ន្ធអ៊ីរ៉ាក់បាន កាត់ក្តីប្រឆាំងនឹងការទូទាត់សិទ្ធិហិរញ្ញវត្ថុក្នុងតំបន់ឃឺដ ដោយរដ្ឋធានីបាកដាដ ដោយអះអាងថាវាបំពានច្បាប់ថវិកា អ៊ីរ៉ាក់ឆ្នាំ២០២១។ តុលាការជាន់ខ្ពស់ សហព័ន្ធអ៊ីរ៉ាក់កាលពីថ្ងៃអាទិត្យ ទី២៩ ខែមករា បានឱ្យដឹថថា លោក Abdullah កំពុងត្រូវបាន​កោះហៅសម្រាប់ “ការរំលោភលើឯករាជ្យភាពរបស់អាជ្ញាធរតុលាការ និងការជ្រៀតជ្រែក របស់លោកទៅក្នុងការងាររបស់តុលាការជាន់ខ្ពស់សហព័ន្ធ ការបំពាន និងការ​រំលោភ​លើភាពបរិសុទ្ធនៃការសម្រេច ចិត្តរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងច្បាប់”….៕

https://www.rudaw.net/english/middleeast/iraq/29012023



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`