និម្មិតសញ្ញាសភាសហគមន៍សេដ្ឋកិច្ចបណ្តារដ្ឋអាហ្រ្វិកខាងលិច “ECOWAS”
លោក Sidie Mohamed Tunis ប្រធានសភាសហគមន៍សេដ្ឋកិច្ចបណ្តារដ្ឋអាហ្រ្វិកខាងលិច “ECO WAS” បានស្នើដល់បណ្តារដ្ឋជាសមាជិកអនុវត្តន៍គោលនយោបាយដែលនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចមាន ភាពប្រសើរឡើងនៅក្នុងអនុតំបន់ ដើម្បីកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចលើបរទេស។
លោកបណ្ឌិត Tunis បានឱ្យដឹងបែបនេះនៅឯពិធីបិទសិក្ខាសាលាលើកទី១ ឆ្នាំ២០២៣ ស្តីពីការ រៀបចំលំដាប់លំដោយកិច្ចសហប្រតិបត្តិការរូបិយវត្ថុ ECOWAS ឆ្ពោះទៅរូបិយបណ្ណតែមួយនៅក្នុងប្រទេស Gui nea Bissau។ លោក Tunis លើកឡើងពីភាពចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុង តំបន់ ECOWAS ដើម្បីសុខដុមនីយកម្ម។ លោកស្រី Adja Satu Camara Pinto អនុប្រធានទី៤ សភា ECOWAS បានថ្លែងថា “មានភាពចាំបាច់សម្រាប់គោលនយោបាយនៅក្នុងអនុតំបន់ ពេលនេះយើងបាន ដឹងថា កំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់យើង គឺសំខាន់ណាស់”។ រដ្ឋជាសមាជិកចាំបាច់ត្រូវចាត់ វិធានការផងដែរដែលទាមឱ្យមាននូវប្រព័ន្ធទូទាត់មួយ សុខដុមនីយកម្ម សមាហរណកម្ម និងហេដ្ឋារចនា សម្ព័ន្ធចាំបាច់នានាសម្រាប់អនុតំបន់…៕
https://www.worldstagenews.com/2023/01/28/ecowas-parliament-urges-member-states-to-implement-economy-policies-to-reduce-dependency-on-foreign-countries/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម