ប្រធានរដ្ឋសភាប្រទេសអាមេនីថ្លែងថា រដ្ឋកាតាដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក
លោក Alen Simonyan ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាមេនី បានគូសបញ្ជាក់ថា អាមេនីជំរុញតួនាទី របស់រដ្ឋកាតា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក តាមរយៈការបន្ត កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាជម្លោះស្របតាមដំណោះស្រាយ ការទូត ដែលបានធ្វើជាគំរូសកលលោកនាំមុខគេលើវិស័យនេះ។ ការកោតសរសើរពីទំនាក់ទំនង រវាង រដ្ឋកាតា និងអាមេនីរបស់លោក Simonyan នេះ ប្រធានរដ្ឋសភាអាមេនីរូបនេះ បានកត់សម្គាល់អំពី ការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងទំនាក់ទំនងរវាងប្រទេសជាមិត្តទាំងពីរ ដែលបង្ហាញពីភាពអន្ទះសារបស់ប្រទេស លោកក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែទូលំទូលាយថែមទៀត និងជំរុញទំនាក់ទំនងប្រទេស ទាំងពីរក្នុងវិស័យផ្សេងៗ រួមទាំងវិស័យសភាផងដែរ៕
https://www.gulf-times.com/article/654168/qatar/president-of-armenian-national-assembly-qatar-plays-prominent-role-in-promoting-peace-and-security
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម