លោក Saqr Ghobash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធ«FNC»(សភាអេមីរ៉ាតអារ៉ាប់រួម)បានទទួល ជួបលោកស្រី Joana Lima ប្រធានវេទិកាសមាជិកាសភានៃសន្និបាតសភាសមុទ្ទមេឌីទែរ៉ាណេ(PAM)។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាស្វែងរកមធ្យោបាយក្នុងការពង្រឹងចំណងទាក់ទងសភារវាង FNC និង PAM។ លោក Ghobash បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងចំណោម សភានៃបណ្តាប្រទេសនៅក្នុងសន្និបាតសភាសមុទ្ទមេឌីទែរ៉ាណេ។
លោក Ghobash ក៏បានគូសបញ្ជាក់ពីបំណងដ៏មុតស្រួចរបស់ FNC ក្នុងការចូលរួមក្នុងការងាររបស់ PAM ចាប់តាំងពីខ្លួនទទួលបានការយល់ព្រមឱ្យចូលជាសមាជិក PAM នៅក្នុងសម័យប្រជុំពេញអង្គលើក ទី១៤ នៃសន្និបាតសភាសមុទ្ទមេឌីទែរ៉ាណេ ក្នុងខែកុម្ភៈ ឆ្នាំ២០២០។ លោកប្រធានសភារូបនេះក៏បាន លើកឡើងផងដែរពីវឌ្ឍនភាពនៃចំណងទាក់ទងរវាង FNC និង PAM ជាពិសេស បន្ទាប់ពីសភាអេមីរ៉ាត អារ៉ាប់រួម ទទួលបានការយល់ព្រមឱ្យចូលជាសមាជិកអចិន្រ្តៃយ៍…៕
https://www.sharjah24.ae/en/Articles/2023/01/26/Saqr-Ghobash-receives-President-of-PAMs-Women-Parliamentary-Forum
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម