logo logo
banner1
ប្រធានសភាអ៊ីរ៉ាក់ អញ្ជើញចូលរួមធ្វើជាប្រធានសហភាពសភាអារ៉ាប់
 

លោក Mohamed Al-Halbousi (ឆ្វេង) ជួបពិភាក្សាការងារជាមួយលោក Ibrahim Boughali

សេចក្តីថ្លែងការណ៍សារព័ត៌មានរបស់ការិយាល័យសារព័ត៌មានសភានៃសាធារណរដ្ឋអ៊ីរ៉ាក់ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ លោក Mohamed Al-Halbousi ប្រធានសភា អ៊ីរ៉ាក់ បានអញ្ជើញទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យអាល់ហ្សេរី អមដំណើរដោយគណៈប្រតិភូមួយក្រុម ដើម្បីចូលរួមក្នុង​កិច្ចប្រជុំនៃសម័យប្រជុំលើកទី១៧ នៃសហភាពសភានៃរដ្ឋជាសមាជិក OIC (The Organisation of Islamic Cooperation) ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា គណៈប្រតិភូដែលអម ដំណើរលោក Al-Halbosi រួមមាន លោក Shakhwan Abdullah អនុប្រធានសភា និងសមាជិកសភាអ៊ីរ៉ាក់ មួយចំនួន។

អញ្ជើញទៅដល់ប្រទេសអាល់ហ្សេរី លោក Al-Halbosi ត្រូវបានទទួលស្វាគមន៍ដោយលោក Ibrahim Boughali ដោយប្រធានសភាប្រជាជនអាល់ហ្សេរី។ នៅក្នុងជំនួប​ពិភាក្សារវាងលោក Al-Halbousi និងលោក Boughali បានផ្តោតលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ សារៈសំខាន់នៃការធ្វើឱ្យគណៈ កម្មាធិការមិត្តភាពរវាង​សភា​ទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការគ្រប់កម្រិត។ សេចក្តីថ្លែងការណ៍ក៏បានឱ្យដឹងថា លោក Al-Halbousi បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្រួប បង្រួមចក្ខុវិស័យ និងគោល ជំហរលើបញ្ហាផលប្រយោជន៍រួម ជាពិសេសបញ្ហារដ្ឋប៉ាឡេស្ទីន នៅក្នុងកម្រិតសភាអន្តរជាតិផ្សេងៗគ្នា។ សេចក្តីថ្លែងការណ៍បានឱ្យដឹងបន្ថែមទៀតថា លោក Boughali បានចូលរួមអបអរសាទរចំពោះលោក Al- Halbousi ចំពោះការតែងតាំងរបស់លោកជាប្រធានសហភាពសភាអារ៉ាប់ ដោយបញ្ជាក់​ពីការគាំទ្ររបស់លោកចំពោះ​ជំហររួម ជាពិសេសបុព្វហេតុប៉ាឡេស្ទីន។

ឆ្លៀតក្នុងឱកាសនោះ លោក Boughali ក៏បានសម្តែងនូវក្តីប្រាថ្នារបស់លោកសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងសភានៃប្រទេសទាំងពីរ ដោយកត់សម្គាល់ពី​សារៈសំខាន់នៃ​​ស្ថានភាព​របស់ប្រទេសអ៊ីរ៉ាក់នៅក្នុងពិភពអារ៉ាប់ និងឥស្លាម ៕

http://ព័ត៌មានសភាអន្តរជាតិ ២៧-០១-២៣-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://www.iraqinews.com/iraq/iraqi-parliament-speaker-to-chair-arab-parliamentary-union/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`