សភានៃសហព័ន្ធបូស្ន៊ី និងហឺហ្សេហ្គោវីណា អនុម័តលើសំណើថវិកាសហព័ន្ធសម្រាប់ឆ្នាំ២០២៣
កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ សភាតំណាងនៃសហព័ន្ធបូស្ន៊ី និងហឺហ្សេហ្គោវីណា បាន អនុម័តយល់ព្រមលើសំណើថវិកាសហព័ន្ធសម្រាប់ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំសភា ក្នុងរដ្ឋធានីសារ៉ាយ៉េវ៉ូ។ សមាជិក សភាចំនួន ៨២រូប បានបោះឆ្នោតគាំទ្រសំណើថវិកានេះ ខណៈដែលមានសមាជិកម្នាក់បានអនុបវាទ និងគ្មាន សមាជិកសភាណាម្នាក់បានបោះឆ្នោតប្រឆាំងទេ។ ដើម្បីឱ្យថវិកាក្លាយជាប្រតិបត្តិការ ចាំបាច់ត្រូវទទួល ការអនុម័តយល់ព្រមដោយសភាទាំងពីររបស់សហព័ន្ធ។ សម័យប្រជុំនៃសភាប្រជាជន (សភាជាន់ខ្ពស់) ត្រូវបាន កោះប្រជុំនៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីសភាតំណាងបានអនុម័តលើសំណើថវិកាកាលពីថ្ងៃ ព្រហស្បតិ៍ ទី២៦។ ប្រសិនបើការសម្រេចដូចគ្នានៅក្នុងសភាប្រជាជននៅថ្ងៃសុក្រ ទី២៧ នេះ មានន័យថាសេចក្តី ព្រាងច្បាប់ថវិកាសហព័ន្ធឆ្នាំ២០២៣ អាចចូលជាធរមានភ្លាមៗ បន្ទាប់ពីការបោះពុម្ពផ្សាយជាសាធារណៈ….៕
https://english.news.cn/20230119/65b07e4b98ef49f3a724c5b757683401/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម