logo logo
banner1
សភាអ៊ីតាលី ពង្រីកនីតិវិធីងាយស្រួលសម្រាប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន
 

អាវុធយុទ្ធភណ្ឌ ដែលអ៊ុយក្រែនទទួលបានពីក្រុមប្រទេសលោកខាងលិច

សភាជាន់ទាបនៃសាធារណរដ្ឋអ៊ីតាលី បានអនុម័តលើសេចក្តីសម្រេចមួយរបស់រដ្ឋាភិបាលដែលបង្ក លក្ខណៈងាយស្រួលដល់នីតិវិធីសម្រាប់ការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ដល់ដំណាច់ឆ្នាំ២០២៣នេះ។ “អ៊ុយក្រែនទទួលបានភ្លើងបៃតងពីសភាអ៊ីតាលី ដែលនឹងពង្រីកសិទ្ធិអំណាចក្នុងការបញ្ជូនយានយន្ត សម្ភារៈ  និងឧបករណ៍យោធាទៅកាន់​ទីក្រុងកៀវ រយៈពេល ១ឆ្នាំ គឺរហូតដល់ថ្ងៃទី៣១​ ខែធ្នូ ឆ្នាំ២០២៣”។

មានសមាជិកសភាចំនួន ២១៥រូប បោះឆ្នោតគាំទ្រ និង៤៦រូប បោះឆ្នោតជំទាស់។ ក្នុងចំណោមសមា ជិកសភាដែលបោះឆ្នោតជំទាស់ភាគច្រើនជាសមាជិកក្រុម​គណបក្ស​ប្រឆាំង​​​ដែលគាំទ្ររុស្ស៊ី គឺគណបក្ស ចលនាផ្កាយ៥។ ជាមួយនឹងការអនុម័តខាងលើ សភាអ៊ីតាលីបានអនុញ្ញាតឱ្យរដ្ឋាភិបាលផ្តល់ជំនួយយោធា ដល់អ៊ុយក្រែនតាម​រយៈ​សេចក្តីសម្រេចអន្ត-រដ្ឋមន្រ្តី បើទោះបីជាអនុលោមតាមច្បាប់អ៊ីតាលីបច្ចុប្បន្នតម្រូវ ឱ្យមានការយល់ព្រមពីសមាជិកសភាក៏ដោយ។

នាពេលថ្មីៗនេះ រដ្ឋាភិបាលអ៊ីតាលីបានប្រកាសពីការត្រៀមផ្តល់ជំនួយយោធាកញ្ចប់ទី៦ ដល់រដ្ឋា ភិបាលអ៊ុយក្រែន ដែលក្នុងនោះគួរតែរួមបញ្ចូលទាំង អាវុធមីស៊ីលនាំផ្លូវ Aspide ផងដែរ…៕

https://menafn.com/1105473475/Italian-Parliament-Extends-Simplified-Procedure-For-Supply-Of-Weapons-To-Ukraine



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`