logo logo
banner1
បេឡារុសមានផែនការលើកកម្រិតកិច្ចសហប្រតិបត្តិការ អន្តរសភាជាមួយចិន
 

 លោក Vladimir Andreichenko ប្រធានសភាបេឡារុស និងលោក Valery Mitskevich អនុប្រធានសភាបេឡារុស

រដ្ឋធានីមីនស្ក៍​​៖ ទីភ្នាក់ងារសារព័ត៌មាន BelTA បានរាយការណ៍ថា លោក Vladimir Andreichenko ប្រធានសភាតំណាងនៃសាធារណរដ្ឋបេឡារុសបានថ្លែង​នៅឯសម័យប្រជុំ​សភាលើកទី៩ នីតិកាលទី៧ ដែលធ្វើឡើង កាលពីថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ថា  បេឡារុសមានផែនការក្នុងការលើកកម្រិត កិច្ចសហប្រតិបត្តិការអន្តរសភា ជាមួយ​សាធារណរដ្ឋប្រជាមានិតចិន។

លោក Vladimir Andreichenko បានថ្លែងថា “ទស្សនៈនៃសន្តិភាព និងយុត្តិធម៌ មានភាពជិតដិតជាមួយសហសេវិករបស់យើងមកពីទ្វីបអាស៊ី អាហ្រ្វិក មជ្ឈិមបូព៌ា និង​អាម៉េរិកឡាទីន”។  នេះគឺជាសក្ខីកម្មមួយជាលទ្ធផលនៃការចរចាក្រៅឆាកនៃសម័យប្រជុំសន្និបាតអន្តរសភាអាស៊ាន(AIPA) សភាអាម៉េរិកឡាទីន ការទំនាក់ទំងដោយផ្ទាល់​ជាមួយ​​​ប្រធានសភាអាហ្រ្វិក (Pan-african parliament)។ យើងសម្រេចបានកិច្ចព្រមព្រៀងមួយជាគោលការណ៍ជាមួយលោកប្រធានសភាអាហ្រ្វិក ក្នុងការផ្តល់ឋានៈដល់​សភា​បេឡារុសជាអ្នកសង្កេតការណ៍នៅក្នុងអង្គការសភាមួយនេះ។

​លោកប្រធានសភាបេរឡារុសរូបនេះបានទទូចឱ្យធ្វើការងារឱ្យសកម្មដើម្បីអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងអស់ លើកកម្ពស់នូវគម្រោងជាក់លាក់ និងពង្រឹងការគាំទ្រគ្នា​ទៅវិញ​​ទៅមក រួមទាំង ក្នុងក្របខ័ណ្ឌសហភាពអន្តរសភា។ “ការចូលរួមក្នុងការងារនៃបណ្តាញសភាចលនាមិនចូលបក្សសម្ព័ន្ធ” ផងដែរ។ យើងចាំបាច់ត្រូវប្រើ​សក្តានុពល​ដែលមានដើម្បីលើកកម្ពស់របៀបវារៈសន្តិភាព និងការបង្រួបបង្រួម។

លោក Andreichenko បានថ្លែងបន្តថា “គួរតែផ្តោតជាពិសេសទៅលើការអភិវឌ្ឍចំណងទាក់ទង ជាមួយដៃគូយុទ្ធសាស្រ្តរបស់យើង គឺសាធារណរដ្ឋប្រជាមានិតចិន។ យើងកំពុងមានផែនការក្នុងការលើក កម្រិតអន្តកម្មអន្តរសភា តាមរយៈការបង្កើតគណៈកម្មការអន្តរសភាសម្រាប់កិច្ចសហប្រតិបត្តិការរវាងសភានៃសាធារណរដ្ឋបេឡារុស និងសភានៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យពិច័យលើកិច្ចព្រមព្រៀងឈានទៅដល់កម្រិតខ្ពស់មួយ”៕

http://ព័ត៌មានសភាអន្តរជាតិ ២៦-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://eng.belta.by/society/view/belarus-plans-to-raise-level-of-inter-parliamentary-cooperation-with-china-156222-2023/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`