លោកស្រី Zuzana Caputova ប្រធានាធិបតីនៃសាធារណរដ្ឋស្លូវ៉ាគី
សភានៃសាធារណរដ្ឋស្លូវ៉ាគី បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រទេសមួយនេះ កាលពីថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ដើម្បីអាចរៀបចំការបោះឆ្នោតមុនកាលកំណត់បាន។ សមាជិកសភាចំនួន ៩២រូបបានបោះឆ្នោតគាំទ្រវិសោធនកម្មមួយដែលនឹងអនុញ្ញាតឱ្យបោះឆ្នោតមុនកាលកំណត់បានប្រសិន បើទទួលបានការយល់ព្រមពីសំឡេងភាគច្រើន ៣ភាគ៥ នៃ ១៥០អាសនៈនៅក្នុងក្រុមប្រឹក្សាជាតិស្លូវ៉ាគី (សភា) ។ មុនកែរដ្ឋធម្មនុញ្ញស្លូវ៉ាគី មិនអនុញ្ញាតឱ្យមានការបោះឆ្នោតមុនកាលកំណត់នោះឡើយ។
ក្រោយពីរដ្ឋាភិបាលចម្រុះដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Eduard Heger ត្រូវបានសភាបោះឆ្នោត ដកសេចក្តីទុកចិត្ត កាលពីខែធ្នូ ឆ្នាំ២០២២ លោកស្រីប្រធានាធិបតី Zuzana Caputova បានកំណត់ កាលបរិច្ឆេទចុងក្រោយត្រឹមដំណាច់ខែមករា ឱ្យសមាជិកសភាធ្វើវិសោធនកម្មជាចាំបាច់។ លោកស្រីបាន ស្នើឱ្យគណៈរដ្ឋមន្រ្តីរបស់លោក Heger ស្ថិតនៅក្នុងតំណែងដដែលប៉ុន្តែកាត់បន្ថយអំណាច ក្នុងនាមជា រដ្ឋាភិបាលចាំផ្ទះ…៕
https://apnews.com/article/politics-slovakia-government-zuzana-caputova-bdee67a3c96d635187d8e94d2683ce0b
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម