ទិដុ្ឋភាពរួមក្នុងសម័យប្រជុំសភាសហព័ន្ធស្វីស
សភាសហព័ន្ធស្វីសនឹងបោះឆ្នោត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ លើសេចក្តីព្រាងច្បាប់ចំនួន២ ដែលនឹងស្វែងរកការដកបម្រាមលើការនាំចេញឡើងវិញនៃអាវុធរបស់សហព័ន្ធស្វីស ទៅកាន់ប្រទេសអ៊ុយក្រែន ដែលការសម្រេចចិត្តមួយនេះ ត្រូវគេរំពឹងថានឹងធ្វើឡើងនៅក្នុងនិទាឃរដូវ(រដូវផ្ការីក) ឬគិម្ហៈរដូវ(រដូវក្តៅ)ខាងមុខនេះ។
កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការគោលនយោបាយសន្តិសុខនៃសភា ជាន់ទាបអ៊ីតាលីបានអនុម័តលើញត្តិមួយអនុញ្ញាតឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនលក់អាវុធរបស់ស្វីសជាថ្មី ប្រសិន បើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្លែងថា ការរំលោភលើច្បាប់អន្តរជាតិស្តីពីការប្រើប្រាស់កង កម្លាំងបានកើតមានឡើង។ សំណើដាច់ដោយឡែកមួយទៀតបានស្នើដកបម្រាមលើការនាំចេញឡើងវិញ នៃសម្ភារៈបរិក្ខារយោធារបស់ស្វីសទៅកាន់អ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋរុស្ស៊ី RIA Novosti បានទទួលព័ត៌មានពីលេខាធិការដ្ឋានគណៈ កម្មការធិការខាងលើថា ញត្តិមួយនេះនឹងទៅដល់ដៃសភា ក្នុងអំឡុងពេលនៃសម័យប្រជុំសភានារដូវផ្ការីក ដែលនឹងបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ញត្តិខាងលើនេះចាំបាច់ត្រូវទទួលបានការយល់ព្រម ពីសភាទាំងពីរថ្នាក់ និងប្រជាជនអ៊ីតាលីទាំងអស់ដែលនឹងត្រូវបោះឆ្នោតនៅក្នុងការធ្វើប្រជាមតិមួយ។ សំណើរបស់សភាមួយនេះនឹងត្រូវដាក់ជូនសភាក្នុងពេលណាមួយក្នុងរដូវក្តៅ ហើយនឹងដាក់ឱ្យសាធារណជនបោះឆ្នោត បន្ទាប់ពីសភាបានអនុម័តរួច។
ប្រទេសស្វីសបានស្ថិតក្រោមសម្ពាធពីប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងដាណឺម៉ាក ក្នុងការអនុញ្ញាតឱ្យប្រទេសរបស់ពួកគេអាចបញ្ជូនអាវុធដែលផលិតដោយប្រទេសស្វីសទៅកាន់អ៊ុយក្រែន។ សហព័ន្ធរុស្ស៊ីបានរិះគន់ក្រុមប្រទេសលោកខាងលិច ថាកំពុងតែបញ្ជូនអាវុធដែលធ្វើឱ្យមនុស្សស្លាប់ទៅឱ្យអ្នកជិតខាង របស់ខ្លួនជំនួសឱ្យការជួយធ្វើឱ្យមានការចរចាសន្តិភាព និងបានព្រមានថា រាល់កិច្ចប្រឹងប្រែងណាមួយថែមទៀតក្នុងការផ្តល់អាវុធដល់អ៊ុយក្រែននោះនឹងធ្វើឱ្យអូសបន្លាយពេលនៃជម្លោះកាន់តែយូរប៉ុណ្ណោះ៕
http://ព័ត៌មានសភាអន្តរជាតិ ២៦-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.urdupoint.com/en/world/swiss-parliament-to-vote-on-arms-re-export-to-1631494.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម