logo logo
banner1
បទអត្ថាធិប្បាយ ៖ មហាសន្និបាតនៃសភាទាំងពីររបស់ចិន នាំមកនូវសញ្ញាវិជ្ជមាន ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាសកល
 

(ប៉េកាំង)៖ មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនឆ្នាំ២០២២ បានសម្ពោធបើកនៅថ្ងៃទី៤ ខែមីនា ចំពេលដ៏គន្លឹះដែលជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក, ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ពោរពេញទៅដោយភាពមិនប្រាកដប្រជា និងរចនាសម័្ពន្ធអន្តរជាតិបាននិងកំពុងកើតមានបម្រែបម្រួល យ៉ាងស្មុគស្មាញនិងស៊ីជម្រៅ ។ ពិភពលោកមានក្តីរំពឹងទុក ចំពោះមហាសន្និបាតនៃសភាទាំងពីររបស់ចិន ដោយសម្គាល់ឃើញថា សេដ្ឋកិច្ចចិនដែលបានងើបឡើងវិញ ដោយផ្ទុយនឹងនិន្នាការណ៍ វាមានសារសំខាន់ណាស់ ចំពោះកំណើនសេដ្ឋកិច្ចនៅទូទាំងពិភពលោក។

ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើន បានផ្សាយដំណឹងថា ពិភពលោករំពឹងទុកថា ឆ្លងតាមរយៈមហាសន្និបាតនៃសភាទាំងពីរ អាចយល់ដឹងពីបញ្ហាប្រឈមរបស់ចិន ដូចជាទិសដៅនៃគោលនយោបាយ សេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជន ការពារបរិស្ថាននិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ចិនជាដើន ហើយសង្ឃឹមថា សេដ្ឋកិច្ចចិនដែលមានកម្លាំងរស់រវើកយ៉ាងខ្លាំងក្លា អាចផ្តល់កម្លាំងចលករថ្មីដល់ពិភពលោក។ កាសែត «Helsinki Times» របស់ប្រទេសហ្វាំងឡង់បានចុះផ្សាយអត្ថបទវិភាគថា បច្ចុប្បន្ននេះ ពិភពលោកនៅតែឋិតក្នុងភាពលំបាក នៃការរីករាលដាលនៃងឺកូវីដ១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏យឺតយ៉ាវ។ ក្នុងគ្រានេះ វិធានការដ៏សំខាន់ ក្នុងការអភិវឌ្ឍរបស់ចិននឹងផ្តល់ កម្លាំងចលករនិងថាមពលវិជ្ជមានថ្មីដល់ពិភពលោក ក្នុងន័យជួយប្រជាជនមានជំនឿចិត្តឡើងវិញ និងធ្វើការខិតខំប្រឹងប្រែងរួមដើម្បីអនាគត។ វេបសាយនៃកាសែត « New York Times» បានចេញផ្សាយដំណឹងថា ក្នុងនាមជាក្បាលម៉ាស៊ីសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច សកល សេដ្ឋកិច្ចចិននៅតែរក្សានិន្នាការកើនឡើងដដែល។

ព្រមពេលជាមួយគ្នានេះ ឆ្នាំនេះ ប្រទេសចិននឹងបន្តពង្រីកការបើកទូលាយប្រកដោយកម្រិតខ្ពស់ ទីផ្សារដ៏ធំធេងរបស់ប្រទេសចិនដែលមានភាពបើកទូលាយ មិនត្រឹមគ្រាន់តែនឹងធ្វើឱ្យចិនកៀរគរ បានការវិនិយោគកាន់តែច្រើនប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់កាលានុវត្តភាពដល់សហគ្រាស នៃពិភពលោកទាំងមូលដែលធ្វើអាជីវកម្មនៅចិនផងដែរ។ ក្រៅពីនេះ យោងតាមកិច្ចសហប្រតិបតិ្តការ «ខ្សែក្រវាត់និងផ្លូវ» មានភាពកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មពហុភាគីឬទ្វេភាគី ដូចជាកិច្ចសហប្រតិបតិ្តការRCEP ជាដើមមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ប្រទេសចិនក៏នឹងសម្រេចបាននូវភាពឈ្នះ-ឈ្នះ ក្នុងកិច្ចសហប្រតិបតិ្តការជាមួយប្រទេស កាន់តែច្រើនឡើងៗផងដែរ។

ក្នុងនាមជាមិត្តភក្តិល្អ ប្រទេសជិតខាងល្អ និងជាដៃគូយុទ្ធសាស្ត្រដែលអាចជឿទុកចិត្តបំផុត កម្ពុជាក៏ទទួលបានផលប្រយោជន៍ ជាបន្តបន្ទាប់ពីការអភិវឌ្ឍរបស់ចិនដែរ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់លើកឡើងជាច្រើនលើកថា កំណើនសេដ្ឋកិច្ចចិនបានជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀត ចិនដែលមានភាពខ្លាំងក្លាមានអំណោយផលដល់កម្ពុជា។

អ្នកទទួលខុសត្រូវនៃទីស្នាក់ការរបស់ក្រុមហ៊ុនពហុជាតិ ជាច្រើនប្រចាំនៅប្រទេសចិន បានថ្លែងថា សញ្ញាសេដ្ឋកិច្ចចិនដែលមហាសន្និបាតនៃសភាទាំងពីរឆ្នាំនេះ បានបញ្ចេញនោះ បានបង្ហាញពីភាពនឹងនរនិងភាពប្រាកដប្រជា របស់រដ្ឋាភិបាលចិន ក្រុមហ៊ុនពហុជាតិនឹងទទួលបានឱកាសអភិវឌ្ឍន៍ កាន់តែទូលំទូលាយនៅប្រទេសចិន ជាងនេះទៅទៀត ចិនបានកំណត់គោលដៅកំណើននៃផលិតផលក្នុងស្រុកសរុបគឺ ៥.៥ភាគរយ នេះក៏បានក្លាយជាបញ្ហាចំណុចក្តៅ ដែលទទួលបានការយកចិត្តទុកដាក់ ពីសំណាក់ក្រុមហ៊ុនពហុជាតិជាច្រើនផងដែរ។

លោក Meng Pu ប្រធានក្រុមប្រឹក្សាភិបាលតំបន់ចិនរបស់ក្រុមហ៊ុន Qualcomm បានថ្លែងថា គោលដៅកំណើននៃសេដ្ឋកិច្ចចិន ក្នុងឆ្នាំនេះ គឺ៥.៥ភាគរយ គោលដៅតាមការប៉ាន់ប្រមាណនេះសមស្របនឹងទិសដៅអភិវឌ្ឍន៍ ពោលគឺ «រក្សាភាពនឹងនរជាអាទិភាព និងស្វែងរកកំណើនក្នុងភាពនឹងនរ» ប្រការនេះបានបង្ហាញឱ្យឃើញថា និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ។ សេដ្ឋកិច្ចចិនដែលបានរក្សាភាពនឹងនរជាបន្តបន្ទាប់នឹងផ្តល់ឱកាសកាន់តែច្រើនដល់ក្រុមហ៊ុនQualcomm និងដៃគូសហប្រតិបតិ្តការ យើងមានសុទិដ្ឋិនិយមជាប់រហូតចំពោះការអភិវឌ្ឍនៃទីផ្សារចិននៅពេលអនាគត ។

នៅផ្លូវកែងនៃការអភិវឌ្ឍសកល ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងការឆ្លើយតបនឹងការប្រឈមសកល។ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍នៅពេលអនាគត ដែលមហាសន្និបាតនៃសភាទាំងពីររបស់ចិនក្នុងឆ្នាំនេះ បានបង្ហាញឱ្យឃើញនោះ ធ្វើឱ្យសហគមន៍អន្តជាតិយល់ដឹងកាន់តែច្បាស់ថា ប្រទេសចិនបានជំរុញកិច្ចសហប្រតិបតិ្តការ តាមរយៈការបើកទូលាយ និងស្វែងរកការអភិវឌ្ឍតាមរយៈកិច្ចសហប្រតិបតិ្តការ ហើយប្រទេសចិននឹងរួមចំណែកកម្លាំងថ្មី ដល់ការលំនឹងនិងជំរុញកំណើនសេដ្ឋកិច្ចសកល៕

http://freshnewsasia.com/index.php/en/internationalnews/233973-2022-03-09-04-58-58.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`