logo logo
banner1
ប្រធានសភាហ្សកដានី៖ ការដុតគម្ពីរគូរ៉ាន់ ស្មើនឹងអំពើភេរវនិយម និងទាមទារឱ្យមានការសុំអភ័យទោសពីប្រទេសស៊ុយអែត
 

លោកAhmed Safadi ប្រធានសភាតំណាងនៃព្រះរាជាណាចក្រហ្សកដានី

លោក Ahmed Safadi ប្រធានសភាតំណាងនៃព្រះរាជាណាចក្រហ្សកដានីបានថ្កោលទោសការដុត គម្ពីរគូរ៉ាន់ថតចម្លងដោយអ្នកនយោបាយស្តាំនិយមជ្រុលស៊ុយអែត ១រូប នៅក្នុងរាជធានីស្តុកខុល កាល ពីថ្ងៃសៅរ៍ សប្តាហ៍មុនថា ជាសកម្មភាពជ្រុលនិយមស្មើនឹងអំពើភេរវនិយមណាមួយផ្សេងទៀត។ ដោយ លោកបានបញ្ជាក់ជាថ្មីថា ការអនុវត្ត​សិទ្ធិរ​បស់ជនណាម្នាក់ក្នុងការបញ្ចេញមតិដោយសេរី គឺមិនត្រូវបន្តុះ បង្អាប់ដល់សាសនា ឬជំនឿរបស់អ្នកដទៃនោះឡើយ។

ក្នុងអំឡុងពេលនៃសម័យប្រជុំសភា លោក Safadi បានទទូចឱ្យរាជរដ្ឋាភិបាលហ្សកដានីត្រូវដោះ ស្រាយឱ្យស្ថានទូតស៊ុយអែតនៅក្នុងរាជធានីអាម៉ាន់ ទាមទារឱ្យ​រាជរដ្ឋា​ភិបាលទីក្រុងស្តុកខុលថ្កោលទោស សកម្មភាពបែបនេះ និងសុំអភ័យទោសដោយឥតល័ក្ខខ័ណ្ឌទៅកាន់សាសនិកឥស្លាមទាំងអស់។ សកម្ម ភាពបែបនេះគឺមិនសមហេតុផល​ដែលធ្វើឱ្យអន្តរាយដល់សន្តិសុខ និងស្ថិរភាព ព្រមទាំងប្រឆាំងយ៉ាង គគ្លើនទៅនឹងមនុស្សជាតិ សីលធម៌ តម្លៃនិងគោលការណ៍សាសនា ហើយរាជរដ្ឋាភិបាលស៊ុយអែតត្រូវតែ បញ្ឈប់មិនឱ្យមានសកម្មភាពបែបនេះតទៅទៀត…៕

https://menafn.com/1105468938/House-Speaker-Says-Quran-Burning-Equivalent-To-Terrorism-Demands-Apology-From-Sweden



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`