logo logo
banner1
ប៊ុលហ្គារីនឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាលើកទី៥ ក្នុងរយៈពេល ២ឆ្នាំ បន្ទាប់ពីកិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលថ្មីត្រូវបរាជ័យ
 

រូបភាពសភានៃសាធារណរដ្ឋប៊ុលហ្គារី

សាធារណរដ្ឋប៊ុលហ្គារីនឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាថ្មីទៀត ជាលើកទី៥ ក្នុង រយៈពេលតែ ២ឆ្នាំ បន្ទាប់ពីគណបក្សជនសង្គមនិយម កាលពីថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣ បាន ប្រកាសថាខ្លួនបានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ និងបានប្រគល់សិទ្ធិអំណាចដែលខ្លួនទាន់បាន បំពេញទៅឱ្យប្រធានាធិបតីវិញ។ លោកស្រី  Kornelia Ninova មេដឹកនាំគណបក្សបានថ្លែងថា “យើងបាន ធ្វើអ្វីចាំបាច់គ្រប់បែបយ៉ាងជាលើកទី៣ រួចហើយបើទោះបីជាយើងបានកំណត់នូវ​អាទិភាពជាតិ​យ៉ាងច្បាស់ លាស់នៅឯកិច្ចពិភាក្សាជាមួយគណបក្សដទៃៗទៀតក៏ដោយ ប៉ុន្តែនៅតែមិនមានឆន្ទៈគ្រប់គ្រាន់ក្នុងការ បង្កើតរដ្ឋាភិបាលមួយបាន”។

វាគឺជាឱកាសលើកទី៣ និងជាលើកចុងក្រោយក្នុងការបង្កើតគណៈរដ្ឋមន្រ្តីមួយបាន។ ពេលនេះ ប្រទេសដែលជាសមាជិកសហភាពអឺរ៉ុបដ៏ក្រីក្រជាងគេមួយនេះនឹងឆ្ពោះ​ទៅ​រកការ​បោះឆ្នោតជាថ្មី។ លោក ប្រធានាធិបតី Rumen Radev បន្ទាប់ពីនេះនឹងរំលាយសភា តែងតាំងរដ្ឋាភិបាលចាំផ្ទះមួយ និងកំណត់ កាលបរិច្ឆេទបោះឆ្នោតថ្មីមួយ ដែលទំនង​ជានឹងធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣…៕

https://www.whig.com/ap/international/bulgaria-to-hold-5th-election-in-2-years-after-talks-fail/article_25cee413-7fd9-5107-abc9-14e40ee4dd9b.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`