logo logo
banner1
ប្រធានសភាអ៊ីរ៉ង់ទទូចឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី
 

ប្រធានសភាអ៊ីរ៉ង់ទទូចឱ្យពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី

រដ្ឋធានីតេហេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Xinhua news agency បានរាយការណ៍ថា ​លោក Mohammad Baqer Qalibaf ប្រធានសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានអំពាវនាវឱ្យពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយសហព័ន្ធរុស្ស៊ី ខណៈដែលប្រទេសទាំងពីរ កំពុងប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងររបស់សហរដ្ឋអាមេរិក។ ការកត់សម្គាល់​របស់លោក Qalibaf បែបនេះ បានធ្វើឡើងក្នុងអំឡុងពេល សន្និសីទសារព័ត៌មានរួមគ្នាមួយ ក្នុងរដ្ឋធានីតេហេរ៉ង់ ជាមួយលោក Vyacheslav Volodin ប្រធានសភា​ជាន់​​​ទាបរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់។

លោក Qalibaf បានថ្លែងក្នុងសន្និសីទសាព័ត៌មានមួយ ដែលត្រូវបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការពិសេសរួមអ៊ីរ៉ង់ និងរុស្ស៊ីថា ទណ្ឌកម្មធ្ងន់ធ្ងរ​របស់​សហរដ្ឋអាមេរិកនេះ គឺជាការ​គម្រាមកំហែងដល់​ប្រទេសអ៊ីរ៉ង់, រុស្ស៊ី និងប្រទេសមួយចំនួនទៀត។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ ភាគីទាំងពីរ បានពិភាក្សាអំពី​ការ​ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យប្រេង និងឧស្ម័ន និង​ការដោះដូរឧស្ម័ន។

ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា កសិកម្ម ពាណិជ្ជកម្ម, គ្រាប់ធញ្ញជាតិ ការអនុវត្តបច្ចេកវិទ្យាទំនើប និងគមនាគមន៍ រួមទាំង វិស័យធនាគារ និងរូបិយវត្ថុផងដែរ។ លោក Qalibaf បានអំពាវឱ្យធនាគារអ៊ីរ៉ង់​ និងរុស្ស៊ី បើកសាខារបស់ខ្លួនក្នុងប្រទេសទាំងពីរ ដើម្បីផ្តល់សិទ្ធិប្រើប្រាស់រូបិយ​ប័ណ្ណជាតិរៀងៗខ្លួនក្នុងពាណិជ្ជកម្ម និងការជួញដូរទ្វេភាគី។

លោក Volodin បានថ្លែងថា ទំនាក់ទំនង រវាងរុស្ស៊ី និងអ៊ីរ៉ង់ បានឈាន​ដល់កម្រិតកំពូល និងបានឈានទៅពង្រីកកម្រិតផ្សេងៗទៀត។ កិច្ចព្រមព្រៀងគ្រប់វិស័យ កំពុងត្រៀមចុះហត្ថលេខា រវាងប្រទេសទាំងពីរ ដែលនឹងជួយលើកកម្ពស់ទំនាក់ទំនងរបស់ខ្លួន៕

http://ព័ត៌មានសភាទ្វីបអាស៊ី ២៥-០១-២៣-កែវ ធាវី ប្រែសម្រួលពី៖ https://www.daijiworld.com/news/newsDisplay?newsID=1042868



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`