logo logo
banner1
រាជរដ្ឋាភិបាលកូវ៉ែត ដាក់សំណើលាលែងតំណែង បន្ទាប់ពីមានភាពតានតឹងជាមួយសភា
 

ទិដ្ឋភាពទូទៅក្នុងសភានៃរដ្ឋកូវ៉ែត

ប្រព័ន្ធផ្សព្វផ្សាយកូវ៉ែតបានរាយការណ៍ថា រាជរដ្ឋាភិបាលរដ្ឋកូវ៉ែត ក្រោមការដឹកនាំរបស់លោកនាយក រដ្ឋមន្រ្តី Ahmad Nawaf Al Sabah បានដាក់សំណើលាលែងតំណែង​របស់ខ្លួន បន្ទាប់ពីមានភាពតាន តឹងជាច្រើនសប្តាហ៍ជាមួយសភា ពាក់ព័ន្ធនឹងការដាក់សំណើដើម្បីចោទសួរទៅកាន់រដ្ឋមន្រ្តីក្នុងគណៈ រដ្ឋមន្រ្តីចំនួន ២រូប។

លោកស្រី Jenan Boushehri ដែលជាសមាជិកា ១រូប ក្នុងចំណោម២ នៅក្នុងសភា បានដាក់សំណើ ជាផ្លូវការកាលពីសប្តាហ៍មុន ដើម្បីចោទសួរលោក Barak Al Shaitan រដ្ឋមន្រ្តីកិច្ចការគណៈរដ្ឋមន្រ្តី​ និងជា អតីតរដ្ឋមន្រ្តីក្រសួងការបរទេស។ ខណៈដែលសមាជិកសភាគណបក្សប្រឆាំង លោក Mubarak Al Haj  raf បានដាក់សំណើដើម្បីចោទសួរ​ទៅកាន់រដ្ឋមន្រ្តីហិរញ្ញវត្ថុ។ គួរបញ្ជាក់ផងដែរថា កូវ៉ែតបានផ្តល់អំណាច ដល់សភាជាប់ឆ្នោតរបស់ខ្លួន ច្រើនជាងស្ថាប័នដូចគ្នានេះ នៅក្នុងបណ្តាប្រទេសរាជានិយម​ផ្សេងទៀត​នៅក្នុងតំបន់ឈូងសមុទ្រ រួមទាំង អំណាចក្នុងការអនុម័ត និងរារាំងសេចក្តីព្រាងច្បាប់​ ការចោទសួររដ្ឋមន្រ្តី និងដាក់ញត្តិដកសេចក្តីទុកចិត្តពីមន្រ្តីជាន់ខ្ពស់របស់​រាជរដ្ឋាភិបាល…៕



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`