logo logo
banner1
សភាលីប៊ី ស្នើបង្កើតរដ្ឋាភិបាលតែមួយ ថ្មីមួយ
 

លោក Aguila Saleh ប្រធានសភានៃរដ្ឋលីប៊ី

លោក Aguila Saleh ប្រធានសភាតំណាងនៃរដ្ឋលីប៊ីបានថ្លែងថា សភាបានបញ្ជូនសំណើមួយទៅ កាន់បេសកកម្មគាំទ្ររបស់អង្គការសហប្រជាជាតិប្រចាំប្រទេស​លីប៊ី (UNSMIL) ស្តីពីការបង្កើតរដ្ឋាភិបាល តែមួយថ្មីមួយ ជំនួសឱ្យការជ្រើសរើសយកប្រព័ន្ធមួយមានរដ្ឋាភិបាលពីរ។ “នៅតែមានឱកាសក្នុងការបង្កើត រដ្ឋាភិបាលថ្មីមួយ។ សំណើមួយត្រូវបានបញ្ជូនទៅកាន់ UNSMIL ស្តីពីយន្តការសម្រាប់ការបង្កើតរដ្ឋាភិបាល ថ្មីមួយ”។ សភាលីប៊ីបានស្រង់សម្តីរបស់លោក  Aguila Saleh បែបនេះនៅលើ​គេហទំព័រហ៊្វេសប៊ុកផ្លូវការ របស់លោក Saleh បាន។

លោក Saleh បានសង្កត់ធ្ងន់ថា ការបោះឆ្នោតដែលបានគ្រោងធ្វើឡើងនៅក្នុងប្រទេស គួរតែស្ថិត ក្រោមឆត្រនៃរដ្ឋាភិបាលតែមួយ។ កាលពីសប្តាហ៍មុន លោក Saleh បានថ្លែង​ថា ការបោះឆ្នោតដែលកំពុង ជាប់គាំងនឹងត្រូវបានធ្វើឡើងនៅមុនខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានការព្រមព្រៀងគ្នាមួយជាមួយ ឧត្តមក្រុមប្រឹក្សារដ្ឋលីប៊ីដែលមាន​មូល​ដ្ឋាននៅទីក្រុងទ្រីប៉ូលី…៕

https://libyaupdate.com/libyan-parliament-proposes-forming-new-single-government/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`