logo logo
banner1
សភាអារ៉ាប់ ថ្កោលទោសការជ្រៀតជ្រែករបស់សភាអឺរ៉ុប ចូលកិច្ចការផ្ទៃក្នុងម៉ារ៉ុក
 

ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាអារ៉ាប់

សភាអារ៉ាប់បានបញ្ចេញនូវក្តីទោមនស្សយ៉ាងខ្លាំង ចំពោះអ្វីដែលសភាមួយនេះបានហៅថាជា “ការបន្តការជ្រៀតជ្រែកដ៏ងងើល” របស់សភាអឺរ៉ុបចូលកិច្ចការផ្ទៃក្នុងរបស់​ព្រះរាជាណាចក្រម៉ារ៉ុក។ ស្ថាប័នសភាមួយនេះ​បានថ្កោលទោសសភាអឺរ៉ុបថាបានប្រើប្រាស់សិទ្ធិមនុស្ស និងការចោទប្រកាន់មិនពិត និងគ្មានមូលដ្ឋាន ដើម្បីជ្រៀតជ្រែក​ចូល​ប្រព័ន្ធយុត្តិធម៌របស់បណ្តារដ្ឋអារ៉ាប់។

សភាអារ៉ាប់ក៏បានទាត់ចោលផងដែរ នូវរាល់ការប៉ុនប៉ងពីខាងក្រៅទាំងឡាយ ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសអារ៉ាប់ ដោយបានទាមទារឱ្យសហភាព​អឺរ៉ុប “ត្រូវបញ្ឈប់ជាបន្ទាន់ ក្នុងការដើរតួនាទីជាអ្នកត្រួតពិនិត្យលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្តារដ្ឋអារ៉ាប់” និងត្រូវផ្ទៀងផ្ទាត់មើលភាពត្រឹមត្រូវនៃ​ប្រភពព័ត៌មាន​ដែលខ្លួន​ទទួលបាន។

សេចក្តីថ្លែងការណ៍របស់សភាអារ៉ាប់ក៏បានទទូចផងដែរ ឱ្យសភាអឺរ៉ុបផ្តល់កិតិ្តយសដល់ដៃគូ និងចំណងទាក់ទងរបស់ខ្លួនជាមួយបណ្តារដ្ឋអារ៉ាប់ ជាពិសេស ជាមួយម៉ារ៉ុក។ សភាអឺរ៉ុបគួរតែផ្តោតអាទិភាព លើការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ជនភៀសខ្លួន និងជនជាតិភាគតិច នៅតាមព្រំដែនប្រទេសរបស់ខ្លួនវិញប្រសើរជាង។ សេចក្តីថ្លែង​ការណ៍ខាងលើដដែលបានបញ្ចប់ដោយទទូចឱ្យសមាជិកសភាអឺរ៉ុប មិនត្រូវយកបញ្ហាសិទ្ធិមនុស្សធ្វើឱ្យទៅជារឿងនយោបាយនោះឡើយ។

ការថ្កោលទោសរបស់សភាអារ៉ាប់ គឺជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចមួយដែលត្រូវបានអនុម័តនៅក្នុងសភាអឺរ៉ុបដែលរិះគន់ម៉ារ៉ុក​ចំពោះការចោទប្រកាន់បញ្ហា​សិទ្ធិ​មនុស្ស និងការរំលោភបំពានសេរីភាពនៃការបញ្ចេញមតិ ដោយបានលើកឡើងពីករណីអ្នកសារព័ត៌មានលោក Omar Radi ដែលត្រូវបានចាប់ ខ្លួន បន្ទាប់ពីមាន​មិត្ត​រួមការ​ងារ ១រូប បានដាក់ពាក្យបណ្តឹងថាលោក Radi បានចាប់រំលោភ និងបៀតបៀនផ្លូវភេទ។ ឥស្សរជនសាធារណៈ និងស្ថាប័នជាច្រើនក្នុងប្រទេសម៉ារ៉ុកបានចេញមុខប្រឆាំងនឹង​សេចក្តីសម្រេច​របស់សភាអឺរ៉ុប  ដោយបានថ្កោលទោសការជ្រៀតជ្រែកចូលកិច្ចការតុលាររបស់ប្រទេសខ្លួន ហើយសភាអឺរ៉ុបក៏បានសម្រាលការចោទប្រកាន់ដែលលោក Omar Radi កំពុងតែប្រឈមផងដែរ។

http://ព័ត៌មានសភាអន្តរជាតិ ២៤-០១-២៣- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.moroccoworldnews.com/2023/01/353671/arab-parliament-condemns-eu-parliaments-interference-in-moroccos-affairs



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`